header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ សាកល្បងរៀនប្លន់លើកទី១ យកម៉ូតូពីកម្មការិ​នីរោងចក្រម្នាក់ តែប៉ះចំថ្ងៃស៊យ ត្រូវនារីរងគ្រោះស្រែកឆោឡោ ផ្អើលដល់​ពលរដ្ឋចេញមកជួយ ចាប់បានម្នាក់  រត់គេចបាត់ម្នាក់ កាលពីវេលាម៉ោង៤៖១០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យ ឈ្មោះ សេដ្ឋ ដារ៉េត ហៅទិត្យ អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ចំណែកម្នាក់ទៀត ឈ្មោះ វីត អាយុជាង២០ឆ្នាំ ជាមុខសញ្ញាចាស់ រត់គេចខ្លួនបាត់។ នារី​រងគ្រោះឈ្មោះ ស៊ន រដ្ឋ អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិ សេរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នារីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នាងនិងមិត្តភក្តិជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-7402 ចេញពីធ្វើការវេនយប់ ត្រឡប់មកផ្ទះជួល  ជិះមកដល់ចំណុចខាងលើ ជិតដល់បន្ទប់ទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់មកវាយដណ្តើមយកម៉ូតូ ពេលនោះនាងក៏តដៃវិញ ប្រតាយប្រតប់ ស្រែលឆោឡោ ពលរដ្ឋចេញមកជួយ វាយដេកម្នាក់ រត់គេចខ្លួនបាត់ម្នាក់ ។

តាមសម្តីជនសង្ស័យ សេដ្ឋ ដារ៉េត បានឲ្យដឹងថា ខ្លួនទើបរៀនសាកល្បងលើកទី១ ក្រោយពីស្គាល់ឈ្មោះ វីត មួយគ្រាហើយបបួលមកធ្វើបែបនេះ។

ក្រោយចាប់ខ្លួន ជនសង្ស័យ ត្រូវបាននាំទៅសាកសួរ និងកសាងសំណុំរឿងនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានបន្តនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post