header ads

Sponsor

ពោធិ៍សាត់ៈ ស្រាយគំនុំ​ចាស់ យុវជន​ម្នាក់ បាននាំបក្ខពួកមានចំនួន៥នាក់ ប្រដាក់ដោយដំបងទៅ​​វាយ​គូទំនាស់​ ខណៈកំពុងជិះម៉ូតូ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ ។ ករណី​ហិង្សា​នេះ  បានកើត​ឡើង កាលពីវេលាម៉ោងជាង​៥ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងលិចវត្តព្រៃដំរី ស្ថិតនៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះ ឈ្មោះ ហែល ប្រុសពៅ អាយុ១៨ឆ្នាំ រស់​នៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់។ ជនដៃដល់ ឈ្មោះ ម៉ៅ ម៉ាច ហៅអ៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង៥៖២០នាទីល្ងាច ជនរងគ្រោះមានគ្នា៦នាក់ បាននាំគ្នាទៅអង្គុយលេងមុខរោងម៉ាស៊ីនស្រូវទល់មុខវត្តព្រៃដំរី ភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយមកក្រុមជនរងគ្រោះបានជិះម៉ូតូចេញពីឃ្លាំងស្រូវមកផ្ទះ៣នាក់ នៅសល់៣នាក់ ក៏ជិះម៉ូតូ២គ្រឿងទៅទិសខាងលិច បានចម្ងាយ​ប្រហែល២០០ម៉ែត្រ ក៏ក្រុមជនសង្ស័យជិះម៉ូតូ៣គ្រឿង ម៉ាក​C125 ពីរគ្រឿង និងម៉ាក​អិចសង់ទ័រមួយគ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយដាវដំបងវាយទៅលើជនរងគ្រោះកំពុងជិះម៉ូតូ ចំគុម្ពត្រជៀកខាងឆ្វេង ធ្លាក់ពីលើម៉ូតូ បណ្តាលឲ្យ​ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយឃាត់ខ្លួនជនដៃដល់​ឈ្មោះ ម៉ៅ ម៉ាចហៅអ៊ុយ បានសារភាពថា ខ្លួននឹងបក្ខពួកពិតជាបានប្រព្រឹត្តវាយទៅលើជនរងគ្រោះ បណ្តាលឲ្យ​ស្លាប់ពិតប្រាកដមែន ដោយសាររឿងគំនុំ។

បច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ច កំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post