header ads

Sponsor

រិទ្ធី

ថ្មីៗនេះសហភាពអឺរ៉ុប (EU) បានសម្រេចយកពន្ធនាំចូលអង្ករពីកម្ពុជា ស្របពេលគ្នានេះ ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២លើលោក បានប្រកាសទិញអង្ករកម្ពុជា ៤០ម៉ឺនតោនក្នុងឆ្នាំ២០១៩។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅប្រទេសចិន សម្តេចបានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ប្រទេសចិន និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង។

យោងតាមហ្វេសប៊ុកសម្តេចបានឱ្យដឹងថា៖ ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍ដែរថា នៅក្នុងឆ្នាំ២០១៩ នេះ ចិននឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីប្រ​ទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ ២០២៣ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។ ក្រៅពីនេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន ស្មើនឹងប្រមាណជា ៦០០លានដុល្លាសហរដ្ឋអាមេរិក សម្រាប់រយៈពេល៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោ និងឯកឧត្តម​ប្រធានា​ធិបតី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីទំនាក់ទំនងទ្វេ ភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែល​មានការយកចិត្តទុកដាក់ដូចគ្នា។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកពីបញ្ហាមួយចំនួន ស្តីពីទំនាក់ទំនងនៃប្រទេសទាំងពីរ    សម្តេចតេជោបានលើកឡើងអំពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ពិសេសការក្រោយការបោះឆ្នោតសកល កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ពីការ លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោក យ៉ង សាំងកុមារ ធ្លាប់បាននិយាយថាគួរឲ្យសោកស្តាយណាស់ដែលការសម្រេចចិត្តរបៀបនេះកើតមានឡើង។ កម្ពុជាហាក់ដូចជាមិនបានត្រៀមខ្លួនសម្រាប់វិធានការនេះទេ។ យើងមានសហពន្ធ័ស្រូវអង្ករ និងក្រសួងពាន់ព័ន្ធជាច្រើនដែលត្រូវរួមគ្នាធ្វើការសង្រ្គោះវិស័យស្រូវអង្ករខ្មែរ។ ល្មមនាំគ្នាធ្វើការធំដុំ ដើម្បីសេដ្ឋកិច្ចជាតិហើយដោយកុំគិតតែពីតំណែងអ្នកធំឯកឧត្តមច្រើនពេក។ លោកបានគូសបញ្ជាក់ថានេះជាការអនុវត្តន៍វិធានការ safeguard clause មិនមែនការដក EBAទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post