header ads

Sponsor

ព្រះសីហនុៈ នៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ 132-133 ក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយរថយន្ត១គ្រឿងម៉ាកLUSEX RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នុំពេញ 2AD-9995 បើកបរ ក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញអ្នកបើកបរ រត់គេចបាត់ លុះមកដល់ចំណុចខាងលើបានឡើងជែងស្តាំផ្លូវក្រួសក្រហម​ និងរថយន្តផ្សេងៗទៀតហើយរេចង្កូតទៅបុកជាមួយរថយន្តដឹកថ្ម ម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ​3E-2010 ក្នុងទិសដៅបញ្ច្រាសគ្នាបើកបរដោយឈ្មោះ ហៀង ឡាយហាន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ភ្លាមៗនោះឃើញហេតុការណ៍ដូចនេះមានរថយន្តម៉ាកLUXES RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8772 បើកបរដោយឈ្មោះ​ លឹក ផល្លា ភេទប្រុស អាយុ២៧ឆ្នាំ​ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របនឹងរថយន្តបង្ក ក៍ជាន់ហ្រ្វាំងបន្ថយល្បឿន ហើយត្រូវបានរថយន្តបែនមួយផ្សេងទៀតពណ៌ត្រីអុីម៉ាកនីសសាន់ ពាក់ស្លាកលេខ ខេមរភូមិន្ទ 05 3-1779 បុកចំពីក្រោយបណ្តាលខូចខាតផ្នែកខាងក្រោយ ដែលអ្នក បើកបរឈ្មោះ កង នី អាយុ២៣ឆ្នាំ មានទីលំនៅភូមិកងពល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុងហេតុការណ៍នេះ បណ្តាលឲ្យខូចខាតរថយន្តធំ តូច ចំនួន៤គ្រឿង តែមិនគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

បច្ចុប្បន្នត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ​ ៤០២ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា នៅការពារកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍បញ្ចៀសចរាចរណ៍មិនឲ្យមានការកកស្ទះដល់អ្នកធ្វើដំណើរឡើយ។

រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបន្តតាមនីតិវិធី ៕

ផ្ដល់សិទ្ធិដោយ៖ Campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post