header ads

Sponsor

ភ្នំពេញៈ ជនជាតិអាមេរិក​ម្នាក់ ត្រូវបានគេប្រទះឃើញមាន​សភាពហេវហត់ខុសប្រក្រតី ពេលសួរនាំ ទើបដឹងថា គាត់​ចាយលុយអស់ គ្មានកន្លែងសម្រាក ដាច់បាយ​ពេញ​មួយថ្ងៃហើយ។

ក្រោយការយកចិត្តទុកដាក់ ពីសំណាក់លោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានណែនាំអោយមន្ត្រីជំនាញពាក់ព័ន្ធ សហការទៅការិយាល័យជំនាញ យកចិត្តទុកដាក់គិតគូរឧបត្ថម្ភការស្នាក់នៅជូនគាត់ ព្រមទាំងអាហារហូបចុកគ្រប់គ្រាន់ ដើម្បី​ទុក​ពេល​ឲ្យ​គាត់ទំនាក់ទំនងទៅក្រុមគ្រួសារបាន និង​បន្តការកម្សាន្ត​នៅប្រទេសកម្ពុជាបន្ត។

ជនបរទេសនោះឈ្មោះ HEINRICKDANIEL STEPHAN  ភេទ​ប្រុស​​ ថ្ងៃខែឆ្នាំកំណើត​ 22.07.1941 ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ​ 584004683 កាន់ទិដ្ឋាការ​លេខ​ TI 00492938 (ទេសចរណ៍)។

នៅថ្ងៃទី១៥ មករា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច ក្រោយសម្រាកនៅក្រុងកំពង់ចាមមួយយប់ឃើញថា គាត់មានកម្លាំងធម្មតាហើយ ។

កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម​ សហការ​ជាមួយកម្លាំងជំនាញការិយាល័យខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី​ លី​ ចាន់ធា​ អធិការរងទទួលការងារគ្រប់គ្រងជនបរទេស​ និងបានទទួលបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ អ៊ី​ង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដែលបានទំនាក់ទំនងទៅស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា​ នៅរាជធានីភ្នំពេញ​ ហើយខាងស្ថានទូត ក៏បានសំណូមពរឲ្យ​សមត្ថកិច្ចជួយជូនជនជាតិ​អាមេរិកនោះ​​ ដែលបានមកស្នាក់នៅក្នុងក្រុងកំពង់ចាម​ ដោយគាត់ខ្វះខាតថវិកាសម្រាប់ការហូបចុក​ ស្នាក់នៅ​ និងមានរាង្គកាយទ្រុឌទ្រោម​ ​ខាងស្ថានទូតរង់ចាំទទួលគាត់​ នៅមុខពេទ្យកាល់ម៉ែត្រ​  រាជធានីភ្នំពេញ​ បន្ទាប់មកសមត្ថកិច្ចបានជូនជនបរទេស​ឲ្យ​គាត់ឡើ​ងជិះរថយន្តក្រុងធ្វើដំណើរទៅរាជធានីភ្នំពេញ និងឧបត្ថមថវិកាចំនួន 15$ សម្រាប់ធ្វើសាហ៊ុយហូបចុក​តាមផ្លូវ។

ដោយ​សណ្ឋាគារមេគង្គ ដែលបានឧបត្ថម្ភការស្នាក់នៅដល់គាត់មួយយប់ ដោយឥតគិតថ្លៃផងដែរ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post