
ខេត្តកោះកុង ៖នៅវេលាម៉ោង ២០ និង០០ នាទី យប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនបរុសម្នាក់ ពីបទគម្រាមកាប់សម្លាប់បងប្រុសរបស់ខ្លួន នៅចំណុចភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ មានករណីគំរាមកំហែងប្រើប្រាស់អាវុធ ។
ករណីខាងលើនេះបង្កឡើងដោយ ឈ្មោះ រិ បូរិន ភេទប្រុស អាយុ២៨ឆ្នាំ បានធ្វើសកម្មភាពគំរាមគំហែងប្រើកាំបិតខ្វាង និងកូនកាំបិតចុងស្រួច សំឡុតកាប់ និងចាក់សំលាប់ ទៅលើបងប្រុសរបស់ខ្លួន ឈ្មោះ សំ ណាង ភេទប្រុស អាយុ ៣៣ឆ្នាំ មិនអោយឡើងផ្ទះ ដែលជាផ្ទះនោះជាកម្មសិទ្ធរបស់ឈ្មោះ សំ ណាង។
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញ បានចុះត្រួតពិនិត្យ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យើងមកសាកសួរ ។
ដកហូតវត្ថុតាង ៖ កាំបិតខ្វាង ១ ដើម បច្ចុប្បន្នកម្លាំងយើងកំពុងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕
