header ads

Sponsor

ប្រទេសថៃ ៖ សេចក្តីរាយការណ៍ពីប្រទេសថៃឱ្យដឹងថា ក្នុងរយៈពេល២ទៅ៣ថ្ងៃចុង ក្រោយនេះ ទាហានថៃបានឆ្មក់បង្រ្កាបម៉ូតូស៊េរីទំនើប ម៉ាកPCX៥គ្រឿង នៅ ក្នុងប្រទេសថៃ ដែលជារបស់ឈ្មួញខ្មែរ បម្រុងនាំចូលគេចពន្ធចូល ប្រទេស កម្ពុជា តាមច្រករបៀង ក្នុងភូមិសាស្រ្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ការ បង្រ្កាបទាហានថៃបានធ្វើឡើង នៅថ្ងៃទី២២និង២៣ ខែមករា ឆ្នាំ២០១៩ នៅចំ ណុចភូមិសាស្រ្ត ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ឈមនិង ភូមិសាស្រ្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ម៉ូតូទាំង៥គ្រឿង ត្រូវបានឈ្មួញ ខ្មែរដែលរស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទិញ ពីក្រុងបាងកកក ជួលរថយន្តថៃបម្រុងដឹកឆ្ពោះ មកព្រំ ដែនកម្ពុជា-ថៃ ក្នុង តម្លៃ១ គ្រឿង៨ពាន់បាត។ ការបង្រ្កាបនោះទាហានថៃក៏បាន ចាប់ឃាត់រថយន្ត ជនជាតិថៃ១គ្រឿងដែលដឹកផ្ទុកម៉ូតូចំណែកម្ចាស់រថយន្តដែលជាជនជាតិថៃនោះផងដែររត់ គេចខ្លួនបាត់។

សូមរំលឹកថា ពាក់ព័ន្ធនិងការបង្រ្កាបម៉ូតូបម្រុងនាំចូលគេចពន្ធពីប្រទេស ថៃចូលមកកម្ពុជា កាលពីដើមសប្តាហ៍មុននេះផងដែរ ទាហានថៃបង្រ្កាបម៉ូតូស៊េរីថ្មី១១គ្រឿង របស់ឈ្មួញខ្មែរ ដឹកតាមទូក២គ្រឿង ផ្លូវសមុទ្រ នៅខេត្តត្រាត ប្រទេសថៃ បម្រុងនាំចូលតាមខេត្តកោះកុង ខណៈទាហានថៃល្បាតលើផ្ទៃសមុទ្រ។ ការបង្រ្កាបទាហានថៃចាប់ឃាត់ខ្លួនម្ចាស់ទូក២នាក់ជនជាតិខ្មែរ និងទូក២គ្រឿង។ម៉ូតូរងការបង្រ្កាបពីទាហានថៃគេសង្ស័យថាជារបស់ឈ្មួញ ដែលធ្លាប់រកស៊ីនាំចូលម៉ូតូ តាមច្រកព្រំដែន កម្ពុជានិងថៃ នៅទិសពាយព្យនៃប្រទេសកម្ពុជា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post