header ads

Sponsor

(ស្វាយរៀង)៖ ការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវនិងបង្ក្រាបបានចំនួន៣ករណីផ្សេងគ្នានៅក្នុងក្រុងស្វាយរៀង ឃាត់ខ្លួនមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន១៤នាក់ ក្នុងនោះស្រីម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន១៨កញ្ចប់ (ធំ០៩កញ្ចប់) ទម្ងន់២៦.៤៤ក្រាម ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ ការបង្ក្រាបនេះធ្វើឡើងចាប់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្រោមការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន នាយការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត និងមានការសម្របសម្រូលពីលោកគង់ ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ។
សមតយបានបន្តទៀតថា៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១៤នាក់(ស្រី០១នាក់) រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន១៨កញ្ចប់ (ធំ០៩កញ្ចប់) ទម្ងន់២៦.៤៤ក្រាម ព្រមទាំងសំភារះវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ផងដែរថា: ជនសង្សយ័រួមជាមួយវត្ថុតាងខាងលើនេះត្រូវបានសមត្ថកិច្ចការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត  ធ្វើការស្រាវជ្រាវនិងបង្ក្រាបបានចំនួន០៣ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី២២.២៣ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ខេត្តស្វាយរៀង ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post