header ads

Sponsor

ក្រចេះ៖ កម្មករក្រុមហ៊ុនវៀតណាម “ដុង ណាយ កៅស៊ូក្រចេះ” ២ក្រុម បានផ្ទុះអំពើហិង្សាវាយវាយកាប់ចាក់​គ្នា បណ្ដាលឲ្យរងរបួសម្ខាងៗ​ ហើយត្រូវបានសន្តិសុខឃាត់ខ្លួនបាន៤នាក់ ប្រគល់ឲ្យសមត្ថកិច្ច​។

ករណីហិង្សាវាយ និងកាប់គ្នាទៅវិញទៅមកខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងក្រុមហ៊ុនដុងណាយកៅស៊ូក្រចេះ(វៀតណាម)ចំណុចភូមិសាស្រ្ត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ច បានឲ្យដឹងថា កម្មករដែលឃាត់ខ្លួនបាននោះ ក្រុមទី១ ទី១ឈ្មោះ អេន ចាន់ទី ភេទប្រុស អាយុ២៣ឆ្នាំ របួសក្បាល ។ ២ ឈ្មោះ យឿន យេ ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកក្រុមក្រុមទី២ ទី១ឈ្មោះ ឡច ឌី ភេទប្រុស អាយុ២១ឆ្នាំ របួសដៃ មាត់ និងខ្នង។ ២ឈ្មោះ ឡច ដឿន​ ភេទប្រុស អាយុ២៧ឆ្នាំ។

ក្រោយបង្កហេតុ កម្មករទាំង៤នាក់នោះ ត្រូវបានសន្តិសុខក្រុមហ៊ុនឃាត់ខ្លួនបានភ្លាមៗ លុះ   ដល់ម៉ោង៦ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ទើបក្រុមហ៊ុនបញ្ជូនជនបង្កមកដល់អធិការដ្ឋាន ។ បច្ចុប្បន្នជនបង្កទាំងនោះ កំពុងឃាត់ខ្លួននៅអធិការដ្ឋានស្រុក ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post