
ក្រចេះ៖ បុរសជាឪចុងតណ្ហាក្រាស់ម្នាក់ បានចាប់រំលោភកូនស្រីក្រមុំ អាយុ១៧ឆ្នាំ រហូតបានសម្រេច ហើយត្រូវបានកូនស្រី រត់ទៅប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួន។
ករណីរំលោភសេពសន្ថវៈនេះ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចវាលស្រែឧបសម្ព័នរវៀងជ័យ ស្ថិតក្នុងភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួលខេត្តក្រចេះ។
សមត្ថកិច្ច បានឲ្យដឹងថា ឪចុងតណ្ហាក្រាស់រូបនេះ ឈ្មោះ គង់ សុខគា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាព កូនស្រីចុងឈ្មោះ ម. ស. ភ អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំងពីរស់នៅចំណុចរវៀងជ័យ ស្ថិតនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ច បានបន្តថា មុនពេលរំលោភ គឺកូនចុងបានជិះម៉ូតូជាមួយឪពុក មកដល់ចំណុចកើតហេតុខាងលើ ហើយត្រូវបានឪពុកចុងចាប់រំលោភរហូតបានសម្រេច។ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល ក្មេងស្រីរងគ្រោះបានរត់ទៅប្ដឹងសមត្ថកិច្ច ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការពិនិត្យស្រាវជ្រាវ និងធ្វើការឃាត់ខ្លួន ឪពុកចុងយកមកប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ គង់ សុខគា ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ដើម្បីកសាងសំណុំរឿងទៅជំនាញខេត្តបន្តតាមនីតិវិធី៕

