header ads

Sponsor

ភ្នំពេញៈ បុរស២នាក់ បាន​រងរបួសធ្ងន់ធ្ងរ ក្នុងសភាពដាច់ដៃដាច់ជើងខ្ទេច មានជីវិតរស់ក៏ទាំងវេទនា បន្ទាប់ពីរថយន្តបែនដឹកដីបើកបុក និង​កិនអូសម៉ូតូសេ១២៥ ជាច្រើនម៉ែត្រ​ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ជនរងគ្រោះ ឈ្មោះ អ៊ឹង ណុយ ភេទប្រុស អាយុ៣៨ឆ្នាំ កសិករ រស់នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតកែវ របួសក្នុងសភាពដាច់ដៃ ជើងខ្ទេច ។ ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z-1370 និងរួមដំណើរដោយឈ្មោះ រឿន កញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ជាមួយគ្នា បែកដាច់ប្រអប់ជើង។ ចំណែករថយន្តបង្ក ម៉ាកហ៊ី​យ៉ាន់ដាយបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-1851 ជារថយន្តរបស់ក្រុមហ៊ុន ការដ្ឋានធ្វើផ្លូវជាតិលេខ៣ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តបង្កបើកបញ្ច្រាសទិស បុកកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះ ដាច់ដៃ ដាច់ជើងខ្ទេច ។

តាមពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ក្នុងសភាពមើលទៅគួរឲ្យរន្ធត់ មានរថយន្តគ្លីនិកឯកជនច្រើនគ្រឿង ប្រជែងគ្នា បំណងទៅដឹកយកជនរងគ្រោះដែរ តែដល់មើលឃើញ ក្នុងសភាពបែបនេះ នាំគ្នាបើករត់គេចចេញបាត់អស់ ទើបពលរដ្ឋទូរស័ព្ទហៅ រថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅជួយអន្តរាគមន៍ ដឹកយកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ បន្ទាប់ពីបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post