header ads

Sponsor

ភ្នំពេញៈ ប្រហែសមិនបាន​! បុរស​សង្ហារជាតារាសម្ដែងម្នាក់ ត្រូវ​ជា​មិត្តប្រុស​អ្នក​នាង​ ពេជ្រ​ សោភា​ តារាចម្រៀងល្បី ត្រូវបាន​ក្រុមចោរ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ Oppo R17 Pro តម្លៃ​៧០០ដុល្លារ យកទៅបានសម្រេច​ ខណៈពេលដែល​កំពុងជិះកង់បី​ PassApp ត្រលប់មកពី​ហូបពោត​ស្ងោរ​ កាលពីវេលាម៉ោង​១៖៣០នាទី​រំលង​អធ្រាត្រ ​ឈានចូលថ្ងៃទី​១៨​ ខែមករា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងកើត​ស្តុប​ពេទផន​ តាមបណ្ដោយ​ផ្លូវ​១៨២​ ស្ថិតក្នុងសង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរស​រងគ្រោះ​ខាងលើ​ ឈ្មោះ​ ឆឹម​ សក្កដា​ អាយុ​២៨ឆ្នាំ ជាតារា​សម្ដែង​និងតារា​ម៉ូឌែល ស្នាក់នៅ​ក្នុង​សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ។

បើតាម​សម្តី​ពី​តារាសម្ដែង​ខាងលើ ​បាន​រៀបរាប់​ប្រាប់​ឲ្យដឹង​ថា ​នៅ​មុន​ពេល​កើត គាត់បាន​ហៅម៉ូតូ​កង់បី Pass App មួយគ្រឿង ជិះ​ចេញ​ពីផ្ទះនៅម្តុំបឹងសាឡាង​តែម្នាក់ឯង បំណងទៅហូបពោត​ស្ងោ​នៅម្តុំ​វិមានឯករាជ្យ​ ពេលហូបរួចហើយ​គាត់​ក៏បានជិះត្រលប់មក​ផ្ទះ​វិញ​ ដោយបានធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៨៧​ ក្នុងទិស​ដៅ​ពីកើតទៅលិច​ ពេលដែលធ្វើដំណើរ​តាម​ផ្លូវ​គាត់​ក៏បាន​ដកទូរស័ព្ទ​របស់គាត់ ម៉ាក​ Oppo R17 Pro​ តម្លៃ​៧០០ដុល្លារ យក​មកលេង​ហ្វេសប៊ុក​ លុះមកដល់​ចំណុច​កើត​ហេតុ​ ខណៈកំពុងញាំពោតបណ្ដើរ អូសអេក្រង់មើលហ្វេសប៊ុក (New Feed) ដោយមិនបានប្រុងប្រយ័ត្ន ស្រាប់​តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ ​ជិះ​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ Honda Dream (មិន​ចាំ​ស្លាក​លេខ​) មកពីក្រោយ ធ្វើសមក្មភាព​ឆក់​ទូរស័ព្ទ​ពី​ដៃរបស់គាត់​ តែមិនបានសម្រេច​ រហូត​ទូរស័ព្ទ​ជ្រុះ​ទៅលើដី​ ភ្លាមៗ​នោះ​ក៏មាន​បក្ខពួក​របស់​ជនសង្ស័យម្នាក់ទៀត ​ជិះម៉ូតូ​ Honda Dream មួយគ្រឿង​ផ្សេង​ទៀត​ មករើស​យក​ទូរស័ព្ទ​ដៃរបស់​គាត់​ រួច​ជិះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

តារាសម្ដែង ឆឹម សក្កដា បន្តទៀត ចោរឆក់ភ្លាម លោកក៏តាមពីក្រោយចោរដែរ ប៉ុន្តែមិនអាចធ្វើអ្វី ព្រោះលោកប្រាប់បងម៉ូតូកង់បី ឲ្យបើកកៀចោរឲ្យដួលដែរ ប៉ុន្តែគាត់អត់ហ៊ាន។ ទូរស័ព្ទគាត់មិនស្ដាយទេ ប៉ុន្តែឯកសារសំខាន់ៗជាច្រើនទាក់ទងនឹងការងារសិល្បៈរបស់លោក គឺស្ថិតនៅទីនោះទាំងអស់ សូម្បីតែបទចម្រៀងថ្មី​ ម៉ែឡូឌី​ចម្រៀង​ និង​បារ៉ូ​រឿងខ្លី​ៗ ដែល​គាត់បាន​និពន្ធ​ជាច្រើន​ ​​ជា​ពិសេស​ឯកសារ​ដែលគាត់​ត្រៀមចូលផលិតកម្ម សាច់រឿងខ្លី ជាដើម។

ក្រោយ​ពេល​កើត​ហើយ ​តារាសម្ដែង​ខាងលើ ​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​ដឹក​យកទៅ​សាកសួរនាំ និង​ដាក់​ពាក្យ​បណ្ដឹង​នៅប៉ុស្តិ៍​នរគបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​១​ ដើម្បី​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនសង្ស័យ​យក​មក​ ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post