header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនជាតិចិនម្នាក់មិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួជាប់ កាលពីវេលាម៉ោង៨៖១០នាទីយប់​ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ26Eo ផ្លូវលេខ154 ភូមិទី6 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ ទី១.ឈ្មោះ ស៊ុន ណាដា ភេទស្រី(ខ្ទើយ) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ២.ឈ្មោះ ឡោ ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ជនរងគ្រោះ ឈ្មោះ HU JINGMIN ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់រ៉ូយ៉ាល់ បន្ទប់លេខ15 ផ្លូវលេខ154 សង្កាត់ផ្សារកណ្តាលទី2 ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែន លេខE01214064។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បាន​ស្ពាយកាបូបលើស្មារខាងស្តាំ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ154 ពីទិសខាងកើតទៅលិច មកដល់ចំណុចខាងលើ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក MSX125 ពណ៌ស ស្លាកលេខភ្នំពេញ 1GN-3390 មកពីក្រោយខាងស្តាំដៃជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ស៊ុន ណាដា អង្គុយក្រោយ បាន​ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ តែមិនបានសំរេច ដោយសារមានការ​ប្រទាញប្រទង់ជាមួយជនរងគ្រោះ បណ្តាលឲ្យ​ជនរងគ្រោះដួលអូសទៅនឹងថ្នល់ រងរបួសដាច់ស្មារ និងចិញ្ចើមខាងឆ្វេង បន្ទាប់មកជនសង្ស័យក៏ដួលម៉ូតូ ភ្លាមនោះជនរងគ្រោះ ក៏ស្រែកផ្អើលឆោរឡោ ស្របពេលនោះកម្លាំង​សមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះ ដែលល្បាតនៅក្បែរនោះ ក៏អន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ ស៊ុន ណាដា នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីធ្វើការសាកសួរតែម្តង ចំណែកជនសង្ស័យឈ្មោះ ឡោ ចិត្រា បានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយ​មកម្លាំង​ក៏ធ្វើការសាកសួរយកចម្លើយរបស់ជនសង្ស័យ បន្តទៅដល់ការឃាត់ខ្លួនបានជនសង្ស័យជាបក្ខពួកឈ្មោះ ឡោ ចិត្រា រួមជាមួយមធ្យោបាយម៉ូតូជិះធ្វើសកម្មភាព មកធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាក់ការ​តាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post