header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ ក្មេងៗចំនួន១៤២នាក់ រៀននៅសាលាបឋមសិក្សាប៉ោយសំរោង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីពួកគេមានអាគារៈទន់ដៃជើង ក្អួតចង្អោរ និងឈឺពោះខ្លាំង សង្ស័យថា ពុលអាហារ។

ហេតុការណ៍ ត្រូវបានគេរាយការណ៍ថា កើតឡើងនៅវេលាម៉ោង៨៖១២នាទីយប់ ថ្ងៃសុក្រ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក វ៉ាត់ វង់ នាយកសាលាបឋមសិក្សាប៉ោយសំរោង បាននិយាយថា នៅរសៀលថ្ងៃទី១១ខែមករា ឆ្នាំ២០១៨ ជនជាតិកូរ៉េមួយក្រុម ដែលកាន់សាសនាគ្រិស្ទបានចូលមកក្នុងសាលាដើម្បីសុំផ្សព្វផ្សាយសាសនា។ នៅក្នុងនោះក្រុមជនជាតិកូរ៉េ ក៏មានពិធីល្បែងកម្សាន្ត​ជាច្រើនសម្រាប់ពួកក្មេងៗ រួមទាំងចែកស្ករគ្រាប់ បាយកញ្ចប់ ទឹកសុទ្ធ និងអាវយឺត។ ក្រោយពីចប់ការលេងល្បែងកម្សាន្ត​ក៏នាំគ្នាញ៉ាំអាហាររួមគ្នាទាំងសិស្ស គ្រូ និងក្រុមជនជាតិកូរ៉េ។

លោក វ៉ាត់ វង់ បន្តថា ក្រោយពីញ៉ាំអាហាររួចក្មេងៗមួយចំនួន ក៏មានអាការៈទន់ដៃជើង ក្អួតចង្អោរ និងឈឺពោះ រួចក៏បញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោក ស៊ិន រ៉ាស៊ី មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកព្រះនេត្រព្រះ បានឲ្យ​ដឹងថា គិតមកទល់ម៉ោង៨៖១២នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្មេងៗដែលទទួលការជួយសង្គ្រោះ គឺមានចំនួន១៤២នាក់ ក្នុងនោះប្រុស៦៣នាក់។ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្មេងៗចំនួន៩០នាក់ បានធូរស្រាល និងវិលត្រឡប់មកផ្ទះវិញហើយនៅសល់៥២នាក់ទៀតនៅបន្តព្យាបាលនៅឡើយ។

ជុំវិញករណីក្មេងៗដែលសង្ស័យថា ពុលអាហារទាំង១៤២នាក់នេះ ក្រុមគ្រូពេទ្យមិនទាន់បានធ្វើការបញ្ជាក់ណាមួយពីការពុលនេះទេ តែជំហានដំបូងសន្និដ្ឋានថា អាចបណ្តាលមកពីអាហារនិងស្ករគ្រាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post