header ads

Sponsor

ភ្នំពេញៈ ក្រុមរថយន្តដឹកដី បើកចេញចូលការដ្ឋានក្រុមហ៊ុនចិនមួយកន្លែង តាមផ្លូវសហព័ន្ធរុស្សី ទល់មុខក្រុមហ៊ុន ប៊ូយ៉ុង ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ រអ៊ូរទាំ ហើយមានទាំងរិះគន់ ដោយសារក្រុមរថយន្តទាំងនោះ អាងសិទ្ធិអំណាចចៅហ្វាយ ថៅកែ បើកបរគ្មានប្រណី គ្មានការយោគយល់អធ្យាស្រ័យដល់អ្នកដទៃឡើយ ឃើញតែបង្កបញ្ហា បង្កការភ័យព្រួយ លើកនេះ មិនត្រឹមកំពប់ដី ឬបើកលឿនៗនោះទេ បែរជាកៀររថយន្តអ្នកដំណើរស្របទិសគ្នា បណ្ដាលឲ្យរងខូចខាត ហើយរថយន្តបង្កចតទុកចោល ម្ចាស់ចេញទៅបាត់ ទុកឲ្យកកស្ទះចរាចរណ៍លើផ្លូវ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខផ្សារទឹកថ្លា ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

រថយន្តបង្កបញ្ហាម៉ាក នីសាន់ គ្មានស្លាកលេខ ពណ៌ស ដឹកដី ជាក្រុមរថយន្តដឹកដីចេញចូលក្រុមហ៊ុនការដ្ឋានចិនខាងលើ អ្នកបើកបរចុះចេញទៅបាត់ ។ ចំណែករថយន្តរងគ្រោះម៉ាក ហាយប្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-1575 អ្នកបើកបរ មិនត្រឹមប្រាប់ឲ្យស្គាល់អត្តសញ្ញាណនោះទេ ថែមទាំងហៅគ្នីគ្នាមកកាង អួតអាង រារាំង អ្នកសារព័ត៌មានថតរូបរថយន្តរងគ្រោះទៅទៀត សង្ស័យគាត់ទើបចេញពីព្រៃហើយ បានជកាចប្រហែលសត្វខ្លាអីញ្ចឹង។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា សម្រាប់កើតហេតុព្រឹកនេះ ដោយសាររថយន្តដឹកដី ដែលជារថយន្តបង្កខាងលើ បើកដឹកដីចេញពីរណ្តៅដីក្នុងការដ្ឋានចិន នៅចំណុចខាងលើ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ក្នុងល្បឿនលឿន ដល់ចំណុចមុខផ្សារទឹកថ្លា ជ្រុលកៀររថយន្តហាយប្រីដ រងខូចខាតកំពិតទ្វារ ដោយសារឥទ្ធិពលនៃការអាងថៅកែ អាងបើកចូលក្រុងបាន ហើយចតរថយន្តទុកចោល បង្កឲ្យកកស្ទះចរាចរណ៍។

ក្រោយកើតហេតុ រថយន្តបង្កទុកចោលមួយសន្ទុះ។ ក្រោយមក លេចវត្តមានបុរសម្នាក់ ជិះរថយន្តហាយឡែនឌ័រ ជាគីគ្នាភាគីរថយន្តរងគ្រោះ ហាយប្រីដ មកដល់អួតអាងប្រហែលក្រុមឡានដឹកដីទាំងនោះដែរ មកដល់រារាំងក្រុមអ្នកសារព័ត៌មានមិនឲ្យថតរថយន្តរងគ្រោះទៅវិញ។

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងក្រុមអួត និងក្រុមអាងខាងលើ បែរជារងគ្រោះពលរដ្ឋវិញទេ តឹងចិត្តដោយសារ រថយន្តទុកចោលតាមផ្លូវ ធ្វើឲ្យកកស្ទះចរាចរណ៍។

មតិប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានលើកឡើងថា កន្លងមក ក្រុមរថយន្តដឹកដី ចេញចូលក្រុមហ៊ុនចិនខាងលើ មិនដឹងមានខ្នង ឬខ្សែពួរប៉ុណ្ណាទេ ទើបរាល់ការបើកបររបស់គាត់ បើកគ្មានប្រណី ជ្រុះដីពេញផ្លូវ បើកល្បឿនលឿន ប្រជែងគ្នាដណ្តើមចូលដឹកដី ដើម្បីយកជើងដឹកឲ្យបានច្រើន ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ បង្កភ័យព្រួយដល់អ្នកដទៃ ហើយពលរដ្ឋក៏ធ្លាប់រាយការណ៍ប្រាប់ទៅអាជ្ញាធរហើយដែរ មកដល់ពេលនេះ ការភ័យព្រួយក្តីបារម្ភរបស់ពលរដ្ឋ ចេញពីក្រុមរថយន្តដឹកដីទាំងនោះ នៅតែដដែល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post