header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី​២២​ ខែ​មករា​ ឆ្នាំ​២០១៩​ នេះ លោក​ រ៉ុង​ ឈុន​ អតីតសមាជិកគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ដែលមានការចូលរួមពីសំណាក់សហការី​ មន្ត្រី​អង្ក​ការ​សង្គម​ស៊ីវិល និង​កម្មករ​ជាច្រើន​នាក់ បានមកគោរពវិញ្ញាណក្ខន្ធ​ លោក​ ជា​ វិជ្ជា​ ខួបគម្រប់​១៥​ឆ្នាំ​ នៅមុខវត្ត​លង្ការ ដែលជាទីតម្កល់រូបសំណាកលោក ជា វិជ្ជា។

អ្នកចូលរួមគោរពវិញ្ញាណក្ខន្ធនេះបានរំលឹកពីលោក ជា វិជ្ជា ថាជាវីរជនកម្មករ​ ដែលខិតខំប្រឹងប្រែងទាមទារដើម្បីឲ្យលក្ខខន្តិការងាររបស់កម្មករបានប្រសើរឡើង​ ទីបំផុតត្រូវបានឃាតករបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ​ ហើយដែលគួរឲ្យឈឺចាប់បំផុតនោះ​ រហូតមកដល់ពេលនេះនៅតែមិនអាចវែកមុខឃាតករពិតមិនឃើញ​ មិនដឹងថាតើរដ្ឋាភិបាលមួយនេះមានចេតនាវែកមុខឃាតករដែរឬទេ?

គួររំលឹកថាលោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​ត្រូវបាន​ឃាតករ​បាញ់សម្លាប់ កាលពីថ្ងៃទី​២២​ ខែ​មករា​ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត​មួយកន្លែង ក្បែរ​វត្ត​លង្ការ​។​ រហូតមកដល់ពេលនេះ ឃាតករមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post