header ads

Sponsor

កំពតៈ តាមការគ្រោងទុក កម្មករ កម្មការិនី មកពីរោងចក្រសហគ្រាសចំនួន១២មកពី ៦ស្រុកក្រុង ក្នុងខេត្តកំពត នឹងត្រូវចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅរោងចក្រពូចិន ហើយមន្ត្រីមន្ទីរទទួលបន្ទុក និងពាក់ព័ន្ធ រដ្ឋបាលស្រុកក្រុង និងខេត្ត ត្រូវយកចិត្តទុកដាក់ទាំងការធ្វើដំណើរ ហូបចុក និងសុវត្ថិភាពទូទៅ ព្រោះកម្មករ កម្មការិនីជាតួអង្គសំខាន់ក្នុងពិធីនោះ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីរៀបចំធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិ​បតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅរោងចក្រពូចិន នៅស្រុកកំពង់ត្រាច នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោក​ ជាវ តាយ អភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចរាល់ហើយ ចំពោះការរៀបចំ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដើម្បីធានាថា ដំណើរអញ្ជើញមកដល់របស់ប្រមុខរាជរដ្ឋាភិបាលប្រព្រឹត្តទៅ ដោយរលូន ក្នុងបរិយាកាសសប្បាយរីករាយ។

លោកបានបន្ថែមថា វត្តមាន និងសុខទុក្ខរបស់កម្មករ កម្មការិនី គឺជាតួអង្គសំខាន់ក្នុងពិធី  ដូច្នេះលោកបានស្នើដល់មន្ត្រី មន្ទីរទទួលបន្ទុក និងពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បំផុត គឺធ្វើយ៉ាងណាឲ្យកម្មករ កម្មការិនីមកចូលរួមបានច្រើនតាមការគ្រោងទុក ទាន់ពេលវេលាកំណត់ និងប្រកបដោយសសុវត្ថិភាព ព្រោះពួកគេមកពីតំបន់ឆ្ងាយៗ។

លោក​បានបន្តថា មន្ទីរ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នក​ទទួលខុសត្រូវចំពោះមុខនូវបញ្ហាពាក់ព័ន្ធនឹងការដឹកជញ្ជូន កម្មករ កម្មការិនី ប៉ុន្តែរដ្ឋបាលក្រុង ស្រុក ត្រូវរួមចំណែក សហការ ជំរុញ និងជូនដំណឹងដល់ម្ចាស់រោងចក្រ និងសហគ្រាសទាំងឡាយនៅក្នុងខេត្ត ត្រូវបង្កលក្ខណៈងាយស្រួ​លដល់កម្មករ កម្មការិនី ដូចជាការអនុញ្ញាតឲ្យឈប់មួយកំណាត់ថ្ងៃមុនថ្ងៃធ្វើដំណើរមកចូលរួមជាដើម ដើម្បីឲ្យពួកគេរក្សាកម្លាំងបានល្អ ព្រោះតាមផែការ កម្មករ កម្មការិនីនៅឆ្ងាយដូចនៅស្រុកឈូកជាដើម ត្រូវជួបជុំគ្នាតាមរោងចក្រ និងសហគ្រាសនី​មួយៗ ហើយត្រូវចេញដំណើរមកនៅម៉ោង៣៖៣០នាទីព្រឹក។

លោក ក៏បានស្នើដល់រដ្ឋបាលក្រុងស្រុកយ៉ាងដូច្នេះ

តាមរបាយការណ៍របស់លោក អ៊ឹង ប៉ហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រសួងទទួលបន្ទុកក្នុងដឹងជញ្ជូន កម្មករ កម្មការនីពីរោងចក្រសហគ្រាសទាំង ១២មកពីស្រុកទឹកឈូ កំពង់ត្រាច បន្ទាយមាស ដងទង់ ឈូក និងក្រុងកំពត រួមនឹងក្រុមហ៊ុនដាំម្រេចរបស់ខេត្តកែបមួយផង ដែលមានកម្មករ កម្មការិនីសរុប ចំនួន ៩០៥៨នាក់ ស្រី ៥៦៦៥នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះ ចំនួន ២៣៥នាក់ ដោយត្រូវប្រើរថយន្តក្រុង ចំណុះ៤៥នាក់ចំនួន ១៤០គ្រឿង ដើម្បីរត់ចេញជាខ្សែទៅតាមរោងចក្រ សហគ្រានៅក្នុងតំបន់នៃស្រុកនិមួយៗ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post