header ads

Sponsor

(ស្វាយរៀង)៖ យ៉ាងហោចណាស់ជនជាតិចិនចំនួន៥៨នាក់ ត្រូវបានសមត្ថកិច្ចសន្តិសុខផ្ទៃក្នុងកម្ពុជា និងសមត្ថកិច្ចចិន សហការចាប់នៅកាស៊ីណូបីកន្លែងស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ ជនជាតិចិនទាំង៥៨នាក់ ត្រូវសមត្ថកិច្ចបង្ហើបថា មានពាក់ព័ន្ធនឹងករណីចាប់ជំរិតតាមប្រព័ន្ធអនឡាញ ។

 ជនជាតិចិនទាំងអស់នេះចាប់បានចាប់នៅកាស៊ីណូចំនួន៣កន្លែង កាស៊ីណូថៃថាក់ឃីង, កាស៊ីណូឡឺម៉ាកាវ និងកាស៊ីណូក្រោនបាវិត ការចាប់ជនជាតិចិនទាំង៥៨នាក់នេះ គឺធ្វើឡើងក្រោយកម្លាំងសន្តិសុខផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃផ្ទាល់ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ។

 បច្ចុប្បន្នជនជាតិចិនទាំង៥៨នាក់នោះ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post