header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ទោះបីស្ថានភាពពិភពលោក មានការប្រែប្រួល ឬមិនច្បាស់លាស់ទៅផ្លូវណា គឺកម្ពុជា មិន្យពលរដ្ឋខ្លួន ដាច់បាយឡើយ។ នេះបើ​យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។

ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ កូន​និស្សិតចំនួន៤៦៨នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីស្ថានការណ៍ពិភពលោកដល់និស្សិត ឲ្យ​បានយល់ដឹង។

សម្តេច បានមានប្រសាសន៍ថា ទោះបីស្ថានភាពពិភពលោក មានការប្រែប្រួល ឬមិនច្បាស់លាស់ទៅផ្លូវណា គឺកម្ពុជា មិនអោយពលរដ្ឋខ្លួនដាច់បាយឡើយ។ សម្តេច នឹងបន្តខិតខំ ដើម្បីពង្រឹងសេដ្ឋកិច្ចប្រទេសជាតិ ឲ្យបានរឹងមាំ

ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី សប្បាយរីករាយ និងមានមោទនភាព ដែលបានឃើញកូនក្មួយនិស្សិតមានឱកាសបានមកសិក្សានៅប្រទេសចិន ដែលជាប្រទេសមហាអំណាចមួយដែរ។ សម្តេច បានលើកទឹកចិត្តឲ្យ និស្សិតយកចិត្តទុកដាក់ក្នុងការសិក្សា រួមទាំង ភាសាអង់គ្លេស និងភាសាចិន ហើយរស់នៅគោរពច្បាប់ប្រទេសចិន រក្សាសន្តិសុខសណ្តាប់ធ្នាប់ អោយបានល្អ ចេះស្រឡាញ់រាប់អានគ្នា និងចេះជួយយកអាសារគ្នា ទាំងតាមរយៈដោយផ្ទាល់ខ្លួន និងតាមរយៈសមាគម ឬតាមរយៈសាលា និងតាមរយៈកុងស៊ុល និងស្ថានទូតជាដើម។

នៅក្នុងទស្សនកិច្ចផ្លូវកានៅពេលនេះ គឺសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងខិតខំជំរុញនូវកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍។ នៅក្នុងឆ្នាំ២០១៧ យើងទទួលបាន ទេសចរចិនប្រមាណ ១.២លាននាក់ ហើយនៅឆ្នាំ២០១៨ កន្លងទៅនេះ ទេសចរចិនបានកើនឡើងដល់ ១.៩លាននាក់។ កាលពីឆ្នាំមុន សម្តេចតេជោ គ្រោងចង់បានទេសចរចិនប្រមាណ ០.០១% តែចាប់ពីឆ្នាំ ២០១៩ នេះ គឺកម្ពុជាចង់បានទេសចរចិន យ៉ាងហោចណាស់ ០.០៥% នៃចំនួនប្រជាជនចិន១,៣០០លាននាក់។

ជាមួយគ្នានេះដែរ គឺកម្ពុជា ត្រូវខិតខំបើកពង្រីក និងពង្រឹងទីផ្សារឲ្យ​បានច្រើនថែមទៀតក្រៅពីទីផ្សាអាមេរិក និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជា ចេញក្រៅដូចជានៅក្នុងប្រទេសចិន, អាហ្វ្រិក, មជ្ឈឹមបូព៌ា និងកូរ៉េជាដើម។ សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មកម្ពុជា និងចិនក៏បាន កើនឡើងដល់ ៥,៦០០លានដុល្លារហើយ។ មិត្តចិន គឺវិនិយោគធំជាងគេ នៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនា សម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គិសនី ជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post