header ads

Sponsor

ភ្នំពេញៈ មន្ត្រីគយជាច្រើននាក់ ក៏ដូចជាមន្ត្រីនៃស្ថាប័នជាច្រើនទៀត ឈរជើងនៅច្រកព្រំដែនបឹងត្រកួន ដែលស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឱ្យដឹងថា លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួននេះ គឺគាត់ពុំស៊ីត្រកួនដូចឈ្មោះច្រកនេះទេ ពោលគឺលោកមេគយស៊ីលុយឆៅៗហ្មង អត់មានស្លាក់ ក អីតិចទេ ហើយលុយលោកមេគយរូបនេះស៊ីដោយរលូននេះគឺបានពីការ​ប្រមូល​លុយ តាមរយៈការ​ឃុបឃិតបើកដៃ​ឲ្យ​ឈ្មួញ​នាំចូល ​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ យ៉ាង​ពេញបន្ទុក​តែម្តង ពិសេសទំនិញម៉ូតូអត់ពន្ធ និងគ្រឿងបន្លាស់រួមនិងបរិក្ខាផ្សេងៗផងដែរ។

ក្រុមមន្ត្រីខាងលើនេះ បានខ្សឹបប្រាប់នាយ"ក្តាមប្រៃ"ឱ្យបានដឹងបន្ថែមទៀតថា​កាលពី​ ពីរបីថ្ងៃមុននេះ លោក ញឹក ប៊ុន​លេខប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកបឹងត្រកួន បានបើកឲ្យ​ឈ្មួញ ​នាំចូល​ម៉ូតូ​ស៊េរី​ទំនើបៗ​គេចពន្ធ​តាម ​ច្រក​នេះយ៉ាង​រលូន ដោយមានការឃុបឃិតជាមួយកបក្ខពួកស្និតៗជាមួយគាត់ និងជានាក់ប្រមូលលុយឱ្យលោក ញឹក ប៊ុន​លេខ ដាក់​ហោប៉ៅ ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួនស៊ីចាយ ស្រីញី អូន បង​ តាម​អំពើ​ចិត្ត មានទាំងសាច់ព្រៃនិងសាច់ស្រស់  អត់ស៊ីត្រកួនដូចឈ្មោះច្រកនោះទេ។

ប្រភពខាងលើ បាន​ខ្សឹបប្រាប់ឲ្យ​នាយ"ក្តាមប្រៃ" ដឹងបន្ថែមថា មួយរយៈ​ចុងក្រោយ​នេះ​លោក ញឹក ប៊ុន​លេខប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន បាន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ ចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​ កាន់តែ​ច្រើនឡើងៗ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់ ​អ្វី​ទាំងអស់​។ អ្នកស៊ីឈ្នួល​បើកបរ​ម៉ូតូ​ពី​ទឹកដី​ថៃ​ចូល​ទឹកដី ​ខ្មែរ​ទទួលបាន​លុយ​ ៥០០​បាត(លុយថៃ)​ សម្រាប់​ម៉ូតូ​មួយគ្រឿង ដោយ​ពួកគេ​បើក​ចូល ​តាម​ច្រក​បឹង​ត្រកួន ឆ្ពោះទៅកាន់​ ក្នុងស្រុក​ថ្មពួក និង​ចូលទៅ​ក្រុង​សិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីលក់​ចែកចាយ ​តាម​ហាង​លក់​ម៉ូតូ​។

បើតាមក្រុមឈ្មួញ​ដែល​នាំចូល​ម៉ូតូ​ គេចពន្ធ​តាម​ច្រក​តំបន់​បឹង​ត្រកួន បានលួចខ្សឹប​ឲ្យ​នាយ"ក្តដឹមប្រងៃ"បានដឹងដែរថា ពួកគេ​បង់លុយ​ឲ្យ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយនិង រដ្ឋាករបឹងត្រកួន និង​សមត្ថកិច្ច​ពាក់ព័ន្ធទើប​អាចនាំម៉ូតូគេចពន្ធ និងទំនិញផ្សេងៗទៀតចូលមកបាន ដោយមិនបាច់បង់ចូលជាពន្ធអារ ក គយនោះទេ គឺបង់ចូលហោប៉ៅពួកគាត់ជាការស្រេចហ្មង ព្រោះ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​ ព្រោះលោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយនិងរដ្ឋាករបឹងត្រកួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​នាំចូល​ម៉ូតូ​គេចពន្ធ ក៏ដូចជា​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រំភើយ!​។

សមត្ថកិច្ចនៃស្ថាប័នផ្សេងៗ ក៏ដូចប្រជាពលរដ្ឋដែរ បានសំណូមពរដល់​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ​គយ​និង​រដ្ឋាករ​កម្ពុជា សូមជួយចាត់វិធានការ ទប់ស្កាត់អំពើពុករលួយរបស់​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន និងបក្ខពួកជាបន្ទាន់ផង បើទុកបណ្តោយបែបនេះ ចំណូលពន្ធគយចូលរដ្ឋខាតបង់ក្នុងមួយខែៗរាប់សឹបម៉ឺនដូល្លារ ហើយថវិកានោះត្រូវធ្លាក់ចូលប៉ៅលោកញឹក ប៊ុនលេខ និងបក្ខពួក។

រឿងរ៉ាវពាក់ព័ន្ធករណីនេះ នាយក្តាមប្រៃ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ គយនិងរដ្ឋាករបឹងត្រកួន បាននៅឡើយទេ។ តែទោះជាយ៉ាងណា នាយក្តាមប្រៃ យើងរងចាំការបំភ្លឺពីលោកញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួន គ្រប់ពេលនៃម៉ោងធ្វើការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post