header ads

Sponsor

រិទ្ធី

គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានប្រកាសបង្កើតរៀបចំកម្លាំងទទួលលោក សម រង្ស៊ី ប្រធានស្តីទីគណបក្ស ដែលនឹងធ្វើមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញ។ នេះបើយោងតាមស្មារតីនៃ កិច្ចប្រជុំទី១របស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស CNRP ក្រោមអធិបតីភាពលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក។

ស្របពេលគ្នានេះដែរ អនុប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានប្រកាសភ្នាល់ដាក់ជីវិតជាមួយអតីតលោកប្រធាន​ សម​ រង្ស៊ី​ បើហ៊ានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយហ៊ានដើរចូលគុកដើម្បីប្រទេសជាតិ និងប្រជាជនខ្មែរ គឺខ្ញុំ គុជ លី ហ៊ានប្រកាសចូលដេកគុកតាមកំដរគាត់មិនស្តាយជីវិតឡើយ ដើម្បីធ្វើជាអ្នកនយោបាយគំរូម្នាក់សម្រាប់អ្នកជំនាន់ក្រោយ។ នេះបើយោងតាមហ្វេសប៊ុករបស់លោក គុជ លី។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យបានចេញសេចក្តីថ្លែងការណ៍ថា ការធ្វើមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី គឺជាឆន្ទៈបុគ្គលសុទ្ធសាធ និងថា ការចាកចេញរបស់គាត់ ក៏ជាជម្រើសផ្ទាល់ខ្លួន និងមានចរិតជាឯកជន ។ តែ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សា និងគោរពអនុវត្តនូវគោលការណ៍​ប្រជាធិបតេយ្យ​នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា រវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ក៏ដូចជាអំណាចនីតិប្បញ្ញត្តិផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post