ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបពេញទំហឹង បណ្ដាលធ្លាក់កាងខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ក្រចេះ 1A-6624 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប ម៉ាក BNW មិនមានស្លាកលេខចំហៀងការខាងក្រោយ បណ្ដាលធ្លាក់រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងពីរសម្របសម្រួលគ្នាដោយខាងម្ចាស់រថយន្ដទារសំណងចំនួន៣០០០ដុល្លារ ដោយខាងម៉ូតូមិនមានលុយទេមានតែ៧០០ដុល្លារប៉ុណ្ណោះ ដោយឃើញខាងម៉ូតូមិនមានលុយ ទើបព្រមយកសំណងត្រឹម៧០០ដុល្លារ ដើម្បីបញ្ចប់រឿង៕