
ខណៈនេះ នៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០៖១០នាទី នេះ មានអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅកាស៉ីណូកម្ពស់១៥ជាន់ របស់លោកឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អគ្គិភ័យឆេះនៅផ្នែកជណ្តើរយន្ត
ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យកំពុងតែជួយអន្តរាគមន៍ពន្លត់ផងដែរ។ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានមនុស្សមួយចំនួនត្រូវរបួសផងដែរ។
បើតាមប្រភពច្បាស់ការបានឱ្យដឹងថា កាស៉ីណូ (casino) នេះជួលឱ្យជនជាតិចិនទាំងអស់។