header ads

Sponsor

ភ្នំពេញៈ កីឡាករបាល់ទាត់ជម្រើ​សជាតិដ៏ល្បីរបស់កម្ពុជា ​(CV11) ចាន់​ ​វឌ្ឍនាកា​ រួមជាមួយនារីស្រស់សោភាម្នាក់ បានបើ​ករថយន្តសេរីទំនើប​ Lexus Nx200t ស្លាកលេខភ្នំពេញ 2AX-7011 បុកខឿនច្រមុះជ្រូកក្រោមស្ពានអាកាស7 មករា​ បណ្តាលឲ្យខូច​ ហើ​យព្យាយាមបើ​ករថយន្តគេចជិតដល់មុខពេទ្យលោកសង្ឃ ត្រូវមន្ត្រីនគរបាលចរាចរណ៍ចាប់បាន។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោមស្ពានអាកាស៧ មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ឲ្យ​ដឹងថា​ មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក Lexus Nx200t ស្លាកលេខភ្នំពេញ 2AX-7011 បើកតាមបណ្តោយមហាវិថីសហពន្ធរុស្ស៊ី បានបន្តបើកអែបខាងក្រោមស្ពាន ៧មករា ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងខ្លាំង ធ្វើអោយអ្នកបើកប​រពុំអាចទប់ចង្កូតជាប់ បានជ្រុលទៅបុកខឿ​នច្រមុះជ្រូកពេញទំហឹង បណ្តាលឲ្យបែករប៉ាត់រប៉ាយពេញផ្លូវហើយអ្នកបើកបរមិនព្រមឈប់ទេ ព្យាយាមបើករត់មកជិតដល់មន្ទីរពេទ្យលោកសង្ឃ ទើបសមត្ថកិច្ច​ដេញឃាត់បាន លុះពេលចុះពីឡាន ទើបដឹងថា ជា​កីឡាករដ៏ល្បីរបស់កម្ពុជា មួយរូប គឺពាក់អាវ(CV11) ចាន់ វឌ្ឃនាកា រួមជាមួយនារីដ៏ស្រស់សោភាម្នាក់ទៀតផងដែរ ហើយពួកគាត់ទាំងពីរពុំមានរងរបួសនោះទេ ខូចតែរថយន្ត ហើយបានដើរគេចចេញពីរថយន្តបាត់ទៅដោយបន្សល់ទុកតែរថយន្តប៉ុណ្ណោះ។

អ្នកយកព័ត៌មាន​យើ​ងពុំដឹងថា មុនកើតហេតុអ្វី​ បានកីឡាករបាល់ទាត់ដ៏ល្បីរបស់កម្ពុជា គាត់ចេញមកពីណានោះទេ ព្រោះពុំអាចសួរពួកគាត់បាន ខណៈដែលភ្លាមៗនោះពួកគាត់បានគេចចេញពីកន្លែងកើ​តហេតុបាត់។

​ក្រោយកើតហេតុរថយន្តត្រូវបានប្រគល់ឲ្យ​នគរបាលចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ស្ទួចយកទៅរក្សារទុក ដើម្បីរង់ចាំម្ចាស់ទៅដោះស្រាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post