header ads

Sponsor

រិទ្ធី

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ បានបើកកិច្ចប្រជុំទី១របស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស CNRP ក្រោមអធិបតីភាពលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ក្នុងកិច្ចប្រជុំនេះដែរមានវត្តមានសមាជិក១៥រូប ក្នុងចំណោម២៤រូប បានចូលរួមប្រជុំដោយផ្ទាល់ និងតាមអនឡាញ។

លោក សម រង្ស៊ី បានសរសេរក្នុងហ្វេសប៊ុកថា៖ កិច្ចប្រជុំទី១ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ ក្រោយពីរបប ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ដោយអន្តនោម័ត និងដោយខុសច្បាប់ កាលពីថ្ងៃ ១៦ វិច្ឆិកា ២០១៧។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងថ្ងៃនេះ នៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក ក្រោមអធិបតីភាពលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ មានសមាជិក ១៥ រូប លើ ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ បានចូលរួមដោយផ្ទាល់ ឬដោយប្រយោល ក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ។

អង្គប្រជុំក៏បានចេញសេចក្ដីប្រកាសលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណបក្សសង្គ្រោះជាតិនេះដែរថា៖ លោក អ៊ូ ចាន់រ័ត្ន៖ បានបញ្ជាក់ថាគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិគាំទ្រសេចក្តីសម្រេចនៃសន្និបាតគណបក្សកាលពីថ្ងៃទី១-២ ធ្នូ ២០១៨ ដែលបានតែងតាំងលោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ។

ដោយឡែក លោកស្រី មួរ សុខហ៊ួរ អនុប្រធានគណបក្ស បានអះអាងថា៖ ប្រទេសណាដែលចង់ទទួលបាន ការលើកលែងពន្ធ (EBA) ប្រទេសនោះគោរពនូវគោលការណ៍របស់សហគមនអឺរ៉ុប ត្រូវគោរពសិទ្ធិមនុស្ស គោរពប្រជាធិបតេយ្យ។ លោកស្រីបានចោទប្រកាន់ថា សម្តេច ហ៊ុន សែន អ្នកកម្ទេចរំលោយប្រជាធិបតេយ្យទាំងស្រុងនៅប្រទេសកម្ពុជា ការរំលោភសិទ្ទិមនុស្សនៅប្រទេសកម្ពុជាកាន់តែធ្ងន់ៗទៅ ។

លោក អ៊េង ឆៃអ៊ាង បានលើកឡើងពីរបៀបវីរៈនៃកិច្ចប្រជុំនេះថា ១- វាយតម្លៃពីស្ថានការនយោបាយកម្ពុជា ២-រៀបចំផែនការសកម្មភាពគណបក្សរយៈពេល៣ខែទៅមុខ ទៅទី៣-ផ្សេងៗ។

សូមអញ្ជើញតាមដានទស្សនាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍របស់គណបក្ស CNRP ដូចខាងក្រោម៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post