header ads

Sponsor

ភ្នំពេញៈ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានថ្លែងថា តាំងពីឆ្នាំ២០១៤ មកដល់២០១៨ កម្ពុជាបានបណ្ដេញចេញ ជនបរទេសខុសច្បាប់ ប្រមាណជា១៥.០០០នាក់ ភាគច្រើន ជនជាតិចិន និងវៀតណាម។

ក្រោយសម្រាកពី កិច្ចប្រជុំការងារ ដកហូតឯកសារ រដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការទទួលពាក្យសុំ ជាជនបរទេសអន្ដោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា នៅឆ្នាំ២០១៨ កម្ពុជាបណ្ដេញចេញ ជនបរទេសខុសច្បាប់ ប្រមាណជា៣.០០០នាក់។

លោកថា “សរុបតាំងពី២០១៤មក ១៥.០០០នាក់ហើយបាទ ដែលយើងបានបណ្ដេញចេញ ហើយភាគច្រើនជនជាតិក្នុងឆ្នាំនេះ ទី១.ចិន ,ទី២.វៀតណាម ,ទី៣.នីហ្សេរីយ៉ា”។

ឆ្លៀតឱកាសនោះដែរ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ (ដើមឆ្នាំ២០១៩) រាជរដ្ឋាភិបាលដកហូតឯកសារកម្ពុជា មិនប្រក្រតីដែលកាន់កាប់ ដោយជនបរទេស ប្រមាណ៩០ភាគរយ ស្មើនឹងជាង៣ម៉ឺនក្បាល មាន១០សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ រហូត៩០ភាគរយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post