header ads

Sponsor

រិទ្ធី

សេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ បានសម្រេចប្រគល់តួនាទីផ្លូវការជូន ឯកឧត្តម គង់ គាំ ជាប្រធានកិត្តិយសរបស់គណបក្ស។ សេចក្តីសម្រេចនេះធ្វើឡើងក្រោយពីគណៈកម្មាធិការនាយកគណបក្សឆន្ទៈខ្មែរ ក្រោមអធិបតីភាពលោក គង់ មុនីកា ប្រធានគណបក្ស និងជាកូនប្រុសលោក គង់ គាំ បានកោះប្រជុំកាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

ក្រៅពីសម្រេចឱ្យលោក គង់ គាំ ជាប្រធានកិត្តិយសរបស់គណបក្ស សេចក្តីថ្លែងការណ៍បានធ្វើបច្ចុប្បន្នភាព និងកែសម្រួលក្បាលម៉ាស៊ីនថ្នាក់ដឹកនាំថ្នាក់ជាតិរបស់គណបក្ស និងត្រួតពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ខណ្ឌរបស់គណបក្សផងដែរ។

សូមបញ្ជាក់ថាលោក គង់ គាំ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឡាយព្រះហត្ថលេខាចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យលោក គង់ គាំ មានសិទ្ធិធ្វើនយោបាយឡើងវិញតាមសំណើសម្តេច ហ៊ុន សែន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post