header ads

Sponsor

ភ្នំពេញៈ អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំនៅសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ប្រកាសបដិសេធចំពោះការសម្រេចទាំងឡាយណា ដែលចេញដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។

ការប្រកាសនេះ បន្ទាប់ពីក្រុមលោក សម រង្ស៊ី បានបើកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍មួយនៅសហអាមេរិក ដោយមានអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលគាំទ្រលោក សម រង្ស៊ី ប្រមាណជាង២០នាក់ នៅថ្ងៃទី២១ មករានេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ CNRP-USA ចេញផ្សាយនៅថ្ងៃទី២១មករានេះ បានបញ្ជាក់យ៉ាងដូច្នេះថា “រាល់ការសម្រេចទាំងឡាយណា” ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ប្រធានស្តីទីក្លែងក្លាយមិនអាចយកជាការបានឡើយ ព្រោះវាគ្រាន់តែជាការសម្រេចរបស់ក្រុមលោក សម រង្ស៊ី​ តែប៉ុណ្ណោះ មិនឆ្លុះបញ្ចាំង និងមិនមែនជាការសម្រេចរបស់ គណបក្សសង្គ្រោះជាតិឡើយ។

CNRP-USA សូមបញ្ជាក់ជាថ្មីថា លោក សម រង្ស៊ី មិនមែនជាប្រធានគណបក្ស ឬជាប្រធានស្តីទី ដែលទទួលបានការផ្ទេរសិទ្ធិពីប្រធានបក្សលោក កឹម សុខា ឡើយ។ ផ្ទុយទៅវិញប្រធានស្តីទីក្លែងក្លាយលោក សម រង្ស៊ី គឺកើតចេញពីបក្សប្រហារលើកបន្តុបខ្លួនឯងដោយផ្ទុយពីស្មារតី និងគោលការណ៍របស់គណបក្សសង្គ្រោះជាតិ ព្រមទាំងលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ មិនបានទទួលស្គាល់ទៀតផង។

CNRP-USA យល់ឃើញថា ទោះបីក្រុមនេះឆ្លេឆ្លា ដោយម្តងធ្វើនេះ ម្តងធ្វើនោះបង្កើតតែព្រឹត្តិការណ៍អត់បានការ ហើយម្តងប្រើប្រាស់ ម្តងមិនប្រើប្រាស់យន្តការគណបក្ស ដូចជាគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សជាដើម គឺដើម្បីធ្វើជាឡប់ឡែបោកប្រាស់បំភាន់ភ្នែកសាធារណជនតែប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post