header ads

Sponsor

ភ្នំពេញៈ កូនប្រុសម្ចាស់ហាង KTV សែនអាល័យអូនម្នាក់ ញៀនថ្នាំដល់កម្រិត បានបង្កការអុកឡុកក្នុងហាងខ្លួនឯង បោកកែវ ចាន ឆ្នាំង ភ្ញៀវផ្អើលរត់ជាន់ជើងគ្នា ដណ្តើមរកច្រកចេញ ម្តាយទ្រាំលែងបាន មានតែប្តឹងប៉ូលិសឲ្យចាប់ខ្លួន កាលពីវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងហាង “សែនអាល័យអូន” តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឹម មុន្នី (ហៅធី) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជួយលើកភេសជ្ជៈឲ្យភ្ញៀវ ស្នាក់នៅក្នុងក្នុងហាងខាងលើ ជាមនុស្សញៀនថ្នាំ។ មានម្តាយឈ្មោះ ឆាយ រុន អាយុ៥៨ឆ្នាំ មុខរបរ ថៅកែហាង KTV សែនអាល័យអូន។

តាមក្រុមគ្រួសារបានឲ្យដឹងថា កន្លងមកជនសង្ស័យបញ្ចេញនូវចរឹតបែបនេះ ច្រើនលើកច្រើនសារហើយមក ដល់យប់កើតហេតុហេតុ ជនសង្ស័យបានបង្កការអុកឡុកសារជាថ្មី បោក កែវ ទូរស័ព្ទ របស់របរ បង្កឲ្យភ្ញាក់ផ្អើលម្តាយជាម្ចាស់ហាង ទ្រាំលែងបានប្តឹងប៉ូលិសចាប់ខ្លួនតែម្ដង។

តាមអ្នកជិតខាងបានឲ្យដឹងថា ភ្ញៀវណាមិនភ័យ បើជនសង្ស័យបញ្ចេញនូវចរឹត កាច បោកកែវ ចាន ឆ្នាំង រឿងអីមិនរត់គេចសិន ដោយសភាពកាន់តែតានតឹង ទើបប៉ូលីសចុះទៅអន្តរាគមន៍ ចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ម្តាយ ។

ជនសង្ស័យក្រោយពីសមត្ថកិច្ចចាប់ខ្លួននាំទៅប៉ុស្តិ៍ ទោះជាបន្ទន់ឥរិយាបថបន្តិចមែន សំពះអង្វរម្តាយ កុំឲ្យប្តឹងយ៉ាងណាក្តី តែម្តាយប្រកាន់ជំហរមួយ ស្រឡាញ់កូន មានតែជម្រើសមួយ ដើម្បីឲ្យកូនកែប្រែខ្លួន ទៅជាមនុស្សល្អ រស់នៅក្នុងសង្គមថ្លៃថ្នូរ ត្រូវបានប្តឹង ឲ្យប៉ូលិសចាប់ខ្លួនអនុវត្តន៍ទៅតាមនីតិវិធី ក្នុងហេតុផលច្រើនលើកច្រើនសារមកហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post