header ads

Sponsor

ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ខ្សែស្រឡាយទូរសព្ទឆ្លាតវៃ OPPO ជំនាញខ្លាំងបំផុតខាងថតរូបសែលហ្វី និងថតពេលយប់ ដែលនេះជាលក្ខណៈពិសេសមួយ ទូរសព្ទម៉ាកល្បីៗដទៃទៀត អាចនឹងមានដូចឬសមត្ថភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែមានលក្ខណៈពិសេសមួយដែល OPPO បានបញ្ចូលទៅម៉ូដែល F9 ដែលធ្វើម៉ាកល្បីៗដទៃទៀត ចង់ផ្ងារជើងត្រង់បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាក ៥ នាទី និយាយ ២ ម៉ោង។ គួរឲ្យរំលឹកផងដែរបច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Chargeបានបំពាក់មកជាមួយត្រកូល F តាំងពី F1Plus និង F3 Plus។  

F9 មាន ៤ ពណ៌ សម្រាប់ ជ្រើសរើសគឺពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ ស្វាយ (Starry Purple) ដែលសុទ្ធតែជា ពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់ ហើយថ្មីចុងក្រោយមួយទៀត គឺបៃតងលាយស (Jade Green)។ លើសពីនេះទៅទៀត ពណ៌ថ្មីចុងក្រោយ គឺបៃតងលាយស (Jade Green) ក៏បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតនៅក្នុង វីឌីអូថ្មីអ្នកនាង ពេជ្រ សោភា របស់ក្រុមហ៊ុនOPPOទៀតផង។ វីដេអូ « Lock សោរបេះដូង » មានការគាំទ្រយ៉ាងច្រើន ជាពិសេសបានជំរុញដល់ការលក់ OPPO F9 ឲ្យមានការកើនឡើង ក្នុងនោះគឺ ការលក់ចេញពណ៌មានចំនួនកំណត់  បៃតងលាយស (Jade Green) ធ្វើអោយអស់ពីស្តុកតែម្តង។


អ្វីដែលកាន់តែពិសេសជាងនឹងទៅទៀតនោះ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនសម្រាប់ឆ្នាំថ្មី ដោយរាល់ការជាវ  OPPO F9 គិតចាប់ ពី ថ្ងៃ ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ ថ្ងៃ ទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៩នឹងទទួលបានប័ណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែគិតចាប់ពី ថ្ងៃ ដែលបានជាវ។ ប្រសិនបើអេក្រង់មានការបែកបាក់ ឬ ខូចខាត អតិថិជន អាច ប្រើ ប័ណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្ដូរយកអេក្រង់ថ្មី បាន ចំនួនមួយដងដោយមិនគិត ថ្លៃ ពី OPPO Service center។ ប៉ុន្តែបើមានការបាត់បង់នូវប័ណ្ណធានានេះ នោះ លោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ៕

មើលមុខងារ ស្របនឹងតម្លៃសមរម្យ ៣៣៩ ដុល្លារអាមេរិក OPPO F9 ចំណុចពិសេសជាច្រើនទៀតដូចជា៖

  • អេក្រង់បែបដំណក់ទឹក (Water drop Screen) ទំហំ ៦,៣ អ៊ិញ FullHD+
  • រចនា ស្រោប ស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មីដែលពណ៌នេះប្រៀបដូចជាត្បូងមរកត 
  • ថាមពលថ្មទំហំធំ ៣៥០០ មីលីអំពែ
  • បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាកថ្ម៥នាទីនិយាយ បាន ២ ម៉ោង
  • បច្ចេកវិទ្យា AI Beauty 2.1 ដែល ធ្វើឲ្យការថតរូបកាន់តែស្រស់ស្អាត
  • បច្ចេកវិទ្យាដោះសោរដោយការ ស្គែន មុខ (Facial Unlock)
  • កាមេរ៉ាមុខ ២៥ មេហ្គាភិចសែលកាមេរ៉ា ក្រោយ ១៦+២ មេហ្គាភិចសែល
  • ដើរដោយ Color OS 5.2 និង ប្រព័ន្ធដំណើរការ Android 8.1 មានRam 6GB និង មេម៉ូរី 64GB។

ខ្សែស្រឡាយទូរសព្ទឆ្លាតវៃ OPPO បានហក់សន្ទុះលក់ដាច់ខ្លាំងមែនទែន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ លើទីផ្សារអន្តរជាតិ។ ចំណែកឯក្នុងប្រទេសយើងវិញក៏មិនអន់ដែរ រហូតដល់ម៉ូដែលខ្លះដាច់ស្តុកថែមទៀតផង ដូច្នេះហើយបានជាមានពេលខ្លះ OPPO បើកការកម្ម៉ង់ទុកជាមុនរាល់ពេលចេញម៉ូដែលថ្មីៗ។ យ៉ាងណាមិញយើងចាំមើលថា OPPO នឹងមានចេញនូវម៉ូដែលថ្មីអ្វីបន្តទៀត នៅពេលឆាប់ៗខាងមុខនេះ? បន្ទាប់ពីម៉ូដែលOPPO F9 ទទួលបានការជោគជ័យរួចមកហើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post