header ads

Sponsor

រិទ្ធី

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអ្នកនាំពាក្យបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍បានចាត់ទុកថា រាល់សកម្មភាពណាដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើខុសច្បាប់។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តបង្រ្កាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ។

កងយោធពលខេមរភូមិន្ទ គោរពនិងអនុវត្តម៉ឺងម៉ាត់ដាច់ខាតនូវបទបញ្ជា និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែនដើម្បីវាយកម្ទេចជនក្បត់ជាតិដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជន។

ចុងបញ្ជប់នៃសេចក្តីថ្លែងការណ៍ ក៏បានអំពាវនាវជនរួមជាតិទាំងអស់ កុំជឿតាមការអំពាវនាវរបស់លោក សម រង្ស៊ី។ ជាងនេះទៅទៀត កងយោធពលខេមរភូមិន្ទប្តេជ្ញាចិត្តបង្ក្រាបដាច់ខាតដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ។

សេចក្តីថ្លែងការណ៍ថ្កោលទោសនេះធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានបក្សប្រឆាំង បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធកុំស្តាប់បញ្ជាពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាចោរប្លន់អំណាចពីប្រជារាស្ត្រ។ ថ្មីៗនេះ ជនផ្តាច់ការ ហ៊ុន សែន នេះបានណែនាំកងកម្លាំងប្រដាប់អាវុធ ឲ្យចាប់រូបខ្ញុំ នៅពេលដែលខ្ញុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ២០១៩ នេះ ហើយឲ្យបង្ក្រាបអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ដែលនឹងងើបឈរឡើង ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដោយសន្តិវិធី តាមបែបបទប្រជាធិបតេយ្យ គឺតាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ នេះបើយោងតាមសំណេរក្នុងហ្វេសប៊ុក លោក សម រង្ស៊ី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post