header ads

Sponsor

រិទ្ធី

នៅមុននេះបន្តិច លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអះអាងថាលោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋតាម messenger និងទូរស័ព្ទ ថាឯកឧត្តម យន្ត មីន បានលក់បឹងព្រែកទប់ និងដំបន់ក្បាលឆាយ ទៅឱ្យឈ្មួញ ក្នុងតម្លៃ 1 400 លានដុល្លារ ទៅសូកប៉ាន់អ្នកមានអំណាចដើម្បីបានតំណែងបច្ចុប្បន្ន។

ឯកឧត្តម យន្ត មីន ដែលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុរយៈពេលជាងបីឆ្នាំបានថ្លែងថា លោកកម្រផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានឡើយ ពីព្រោះគាត់មានអ្នកនាំពាក្យ តែថ្ងៃនេះ គាត់បានអនុញ្ញាតឱ្យលោក ពេជ្រ ស្រស់ និងលោក សាន ប៊ុនធឿង ចាងហ្វាយកាសែតសំឡេងស្នេហាជាតិ។  

នៅក្នុងបទសម្ភាសន៍ជាមួយ លោក ពេជ្រ ស្រស់ ឯកឧត្តម យន្ត មីន បានឆ្លើយតបថា៖ គាត់មិនបានលក់ដូរបឹងព្រែកទប់ទេ ហើយក៏គ្មានសិទ្ធិលក់ដែរ តែរាជរដ្ឋាភិបាលបានដោះដូរជាមួយក្រុមហ៊ុនឯកជនដើម្បីកសាងស្ពាន ផ្លូវនៅកោះកុង។

ទាក់ទងនឹងទឹកនៅបឹងព្រែកទប់ ត្រូវបានអាជ្ញាធរហាមមិនឱ្យប្រើប្រាស់តាំងពីឆ្នាំ២០១៦ ខូចគុណភាពអស់ហើយ ប្រជាពលរដ្ឋរស់នៅផ្នែកខាងលើបឹងបានបង្ហូរទឹកស្អុយចូលទៅបឹងព្រែកទប់។  ឯកឧត្តម យន្ត មីន បានបន្តទៀតថា៖ ជាព័ត៌មានមិនពិត មិនត្រឹមតែបង្កាច់បង្ខូចតែឈ្មោះគាត់ទេ តែបង្កាច់បង្ខូចដល់រាជរដ្ឋាភិបាល លាបពណ៌។ ឯកឧត្តមថាភាគច្រើនជាសារព័ត៌មានលាក់មុខទេ ហ្វេសប៊ុសក្លែងក្លាយ

អភិបាលខេត្តព្រះសីហនុបានអះអាងថារាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ មុននឹងផ្តល់តំណែងអភិបាលខេត្ត គេត្រូវពិនិត្យមើលប្រវត្តិរូប សមត្ថភាព ល្អិតល្អន់ណាស់។ តំណែងអភិបាលខេត្តមិនអាចលក់ដូរទេ។

សូមតាមដានបទសម្ភាសន៍របស់ឯកឧត្តម យន្ត មីន ដូចតទៅ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post