header ads

Sponsor

ភ្នំពេញៈ ស្ត្រីជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ក៏រេចង្កូតទៅបុកស្លាកសញ្ញា បង្គោលភ្លើង និងបុកដើមត្របែកព្រៃមួយដើម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះនរោត្តមនៅចំណុចមុខធនាគារជាតិ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីជនជាតិចិនម្នាក់ មានវ័យប្រហែលជា៣០ឆ្នាំ បើករថយន្តបង្កមួយគ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-5183 តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែម្ចាស់រថយន្តបង្ក ស្រវឹងស្រា ហើយបើកលឿន ស្របពេលនោះដែរ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកជែងកាត់មុខ ម្ចាស់រថយន្តក៏គេចមកស្តាំ ជ្រុលចង្កូតមកបុកស្លាកសញ្ញាចរាចរណ៍បាក់អស់មួយស្លាក និងបង្គោលភ្លើងចំនួនមួយដើមភ្លាមៗនោះដែរ រថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅបុកដើមត្របែកព្រៃទៅមុខលែងរួច ចំណែកឯរថយន្តវិញ រងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ និងផ្ទុះពោងសុវត្ថិភាពទាំងសងខាង តែម្ចាស់រថយន្តមិនមានរងរបួសទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិខ្លួនឯង នឹងទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ រួមនិងមិនបង្កឲ្យគ្រោះទៅដល់អ្នកដទៃនោះឡើយ រីឯម្ចាស់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី១ផងដែរ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីសោះស្រាយនៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post