header ads

Sponsor

រយៈពេល ពីរ បី ថ្ងៃនេះ មានព័ត៌មានបែកធ្លាយមួយបានបង្ហាញនូវរូបភាព Poster មួយសន្លឹកថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OPPO ដែលត្រូវបានលេចធ្លាយ តាមប្រព័ន្ធអ៊ីធើណែត ដោយក្នុង​រូបភាព​នោះ​ គឺបានបង្ហាញរូបរាងស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត ដែលមានឈ្មោះថា F11 Pro ដ៏ទាក់ទាញជាមួយអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X អញ្ចឹងដែរ។ ចំណែកការរចនាកាមេរ៉ានៅខ្នងខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង ក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។

 ជាពិសេស គឺថានៅក្នុងរូបភាព Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវានោះមានទំហំ 48 MP និង​មានពាក្យស្លោកជាភាសារអង់គ្លេសថា Brilliant portrait in low light ដែលមានន័យ​ថា កាមេរ៉ាខាងក្រោយ នៃស្មាតហ្វូននេះ នឹងមានមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល ដែលវាអាចនឹងប្រើប្រាស់សេនស័រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម។ ស្របពេលជាមួយគ្នានោះដែរ ស្រាប់តែមានរូបភាពវីដេអូមួយបានលេចធ្លាយមកថ្មីថែមទៀតជាមួយការបង្ហាញតួខ្លូន បង្ហាញផ្នែកខ្នងខាងក្រោយរបស់ស្មាតហ្វូន OPPO ម៉ូឌែល F11 Pro ថ្មីហ្នឹងតែម្តងដែលមានពីរពណ៌ដ៏ទាក់ភ្នែកអ្នកដែលបានមើលវីដេអូនេះ។ ដោយមានរូបភាព Poster និង វីដេអូសំអះសំអាង ដូចគ្នាបែបនេះ ទើបអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំបានសន្មត់ថាវាជា F11 Pro តែម្តង​។ តាមរយៈរូបភាពដែលបានថតនេះ គឺបានបង្ហាញពីជម្រើសពណ៌លើ OPPO F11 Pro ចំនួន 2 ពណ៌ជាប្រភេទ Gradient Color រួមមាន ពណ៌ខៀវ និង​ពណ៌ស្វាយលាយពណ៌ទឹកប៊ិច   បន្តិចៗដែលមើលទៅស្រលះភ្នែកតែម្តង។ ដើម្បីអោយដឹងច្បាស់ សូមទស្សនា​រូបភាព​ខាងក្រោមនេះទាំងអស់គ្នា៖

និយាយរួមទាំងអស់នេះ គ្រាន់តែជារូបភាពព័ត៌មានបែកលេចធ្លាយ ដែលបានបង្ហាញពីរចនាបថ និង រូបរាងពិត ព្រមទាំងជម្រើសពណ៌ លើទូរសព្ទ OPPO ម៉ូឌែល F11 Pro ថ្មីប៉ុណ្ណោះ ប៉ុន្តែយើងខ្ញុំក៏មិនទាន់ហ៊ានសន្និដ្ឋាន និង កំណត់បានពិតប្រាកដបានទេ ថាវានឹងមានត្រឹមតែ 2 ពណ៌បែបនេះ ឬមានច្រើនលើសពីនេះទៀត និង មានរូបរាងបែបនេះពិតប្រាកដឬអត់ ព្រោះវាជាព័ត៌មានបែកធ្លាយ​ដែលចែកចាយបន្តគ្នាប៉ុណ្ណោះ ដើម្បីអោយ​កាន់​តែដឹង​ច្បាស់ មានតែរង់ចាំតាមដាន ការបង្ហាញខ្លួនជាផ្លូវការពីក្រុមហ៊ុន OPPO ប៉ុណ្ណោះ ទើបអាចជឿជាក់បាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post