header ads

Sponsor

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើ​តឡើ​ង​ ដោយរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង​ ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ​ 2U-1941 ជាមួយម៉ូតូធំមួយគ្រឿង​ ម៉ាក GPX150 បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់គួរសម​ ចំណែកម៉ូតូ​រងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះរថយន្តបង្កបានបើ​ករត់គេច តែត្រូវបងប្អូនប្រជាពលរដ្ឋឃើ​ញហេតុការណ៍​ បានជួយតាមថតស្លាកលេខឲ្យផងដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើ​តឡើ​ងនៅវេលាម៉ោង១២៖១​៥នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃអង្គារ៍​ ទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅចំណុចមុខវត្តទួលទំពូង​ ផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺនៅតាមបណ្ដោយផ្លូវព្រះសីហនុ ចំណុចមុខវត្តទួលទំពូង ខាង​មន្ទីរសាធារណការ​រាជធានីភ្នំពេញ​ កំពុងស្ថាបនាផ្លូវចាក់កៅស៊ូឡើងវិញ ដូច្នេះផ្លូវត្រូវបិទម្ខាង ដោយតម្រូវឲ្យ​អ្នកដែលធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ធ្វើដំណើរផ្លូវតែម្ខាងរួមគ្នា លុះនៅវេលាម៉ោងកើតហេតុខាងលើ​ មានយុវជនម្នាក់​ បើ​កម៉ូតូធំមួយគ្រឿង ម៉ាក GPX150 ពាក់ស្លាកលេខភ្នំពេញ 1HM-3474 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច​ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខភ្នំពេញ 2U-1941 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា​ ពីលិចមកកើត​វិញ បានទៅបុកចំម៉ូតូធំខាងលើ​​ បណ្តាលឲ្យម៉ូតូដួលអូសជាមួយម្ចាស់ រងរបួសធ្ងន់គួរសម និងម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។ ភ្លាមនោះរថយន្តមិនព្រមឈប់ដោះស្រាយគ្នាសិនទេ​ បានបន្ថែមល្បឿនបើករត់គេចពីកន្លែងកើតហេតុ​ តែត្រូវបងប្អូនប្រជាពលរដ្ឋឃើ​ញហេតុការណ៍ ​បានជួយតាមថតស្លាកលេខយកមកប្រាប់ជនរងគ្រោះផងដែរ​។

ក្រោយកើតហេតុ​ ជនរងគ្រោះ​បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដើ​ម្បីអោយជួយស្រាវជ្រាវ​រកម្ចាស់រថយន្ត​អោយមកចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។

ជាមួយគ្នានេះដែរ​ នៅព្រឹកថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ មាន​គណនេយ្យ​ហ្វេសប៊ុក​មួយឈ្មោះ​ "Sok Hun Pov" ក៏បានអំពាវនាវរកម្ចាស់រថយន្តអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ​ ដោយមានអ្នកចែកចាយរាប់ពាន់នាក់ នឹងមានខ្លឹមសារទាំងស្រុងថា "សុំរំខាន មិត្តទាំងអស់គ្នាជួយស៊ែអោយម្ចាស់ឡានបានដឹងហើ​យ ចូលខ្លួនមកដោះស្រាយ ជាមួយពួកខ្ញុំដែលជាជរងគ្រោះ ព្រោះឡាននេះបានបើ​កបរបញ្ច្រាសទិស បុកប្អូនប្រុសនាងខ្ញុំ និងកិនម៉ូតូ ខ្ទេច ហើយបើ​ករត់យ៉ាងព្រហើ​នបំផុត បើ​កបរគ្មានទំនួលខុសត្រូវ គឺបានមើ​លងាយប្រមាថអាយុជីវិតរបស់អ្នកដទៃ នេះទឹកដោះម្តាយថ្លៃប្អូនខ្ញុំ មិនប៉ះពាល់ដល់អាយុជីវិត ចុះបើ​បាត់បងជីវិតប្អូនខ្ញុំ ស្អែកនេះ អាចរស់វិញទេ????  អ្នកជិតខាងខ្ញុំបានជិះតាមឡានអោយគាត់ឈប់សម្រួ​លដែរ តែគាត់ឆ្លើ​យថា អញមិនឈប់ពួកហែងជិះភ្លើ​ ពួកខ្ញុំ​អត់ចង់បានអីទេ គ្រាន់តែចង់អោយអ្នកដែលបើ​កបញ្ច្រាសបុកគេរត់ ចូលមកសម្រួល នៅអាចសម្រួលបាន 0966980156 លេខ ខ្ញុំ អរគុណទុកមុន"​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post