header ads

Sponsor

vivo V15 Pro គឺជាស្មាតហ្វូនស៊េរីថ្មីដំបូងបំផុតរបស់ក្រុមហ៊ុន Vivo បន្ទាប់ពីស្មាតហ្វូន NEX ដែលបញ្ចូលនូវកាមេរ៉ាខាងមុខ Elevating Front Camera ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI នឹងបាននាំយកនូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ នៅលើស្មាតហ្វូន ដែលមានអេក្រង់ពេញលេញជាមួយនឹងជំនួយការឆ្លាតវៃផ្ទាល់ខ្លួននេះ គឺមានសមត្ថភាព អាចជួយអ្នកប្រើប្រាស់អោយសម្រេចការងារជាច្រើន ទៅតាមតម្រូវការរបស់ពួកគេ ។ នៅពេលនេះ ក្រុមហ៊ុន vivo បាននាំយកនូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់នៅលើស្មាតហ្វូននេះជាមួយនឹងស្មាតហ្វូនត្រកូល V Series ម៉ូដែលចុងក្រោយ ដែលមានបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើន ដែលធ្លាប់តែប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតៗននាពេលកន្លងមក។


vivo v15 Pro គឺប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ cutting-edge មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ AI ដែលអាចធ្វើការថតរូបភាពច្បាស់ដូចជាអ្នកថតរូបភាពអាជីព ហើយនឹងមានប្រើប្រាស់នូវបច្ចេកវិទ្យានៃប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង ដូចអ្វីដែលយើងបាននិយាយ “ការច្នៃប្រឌិត គឺជាគុណតម្លៃស្នូលមួយរបស់យើង។ ក្រៅពីកាមេរ៉ាមុខ Elevating Front Camera ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ វាក៏មានផ្តល់ឱ្យយើងនូវការបង្ហាញរូបភាពដ៏អស្ចារ្យនៅលើអេក្រង់ដែលមានស៊ុមព័ទ្ធអេក្រង់តិចជាងមុន យើងតែងតែចង់នាំយកនូវលក្ខណៈពិសេសនៃការផ្លាស់ប្តូរនៅផ្នែកសំខាន់ផ្សេងៗទៀតដូចជាកាមេរ៉ាដែលមានគុណភាពខ្ពស់ និងសេវាកម្ម AI កាន់តែឆ្លាតវៃដែលនាំយកនូវបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនកាន់តែអស្ចារ្យសម្រាប់លោកអ្នក។ v15 Pro គឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការប្តេជ្ញាចិត្តរបស់យើង នៅក្នុងការនាំយកផលិតផលទំនើបៗជាច្រើនទៅកាន់អតិថិជនជាច្រើនរបស់យើងមកពីទូទាំងពិភពលោក និងពីគ្រប់ស្រទាប់វណ្ណៈ"។


កាមេរ៉ាខាងមុខ Elevating Front Camera នៅលើអេក្រង់ពេញគែម  Super AMOLED Ultra FullView™ Display

ស្មាតហ្វូនស៊េរីថ្មី V15Pro គឺទទួលការបំផុសគំនិតដ៏អស្ចារ្យពីស្មាតហ្វូន NEX ដោយមានកាមេរ៉ាមុខElevating Front Camera ដែលមានការពង្រឹងសមត្ថភាពកាន់តែល្អប្រសើរជាងមុន។ v15 Pro ភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ 32MP ដ៏គួរឱ្យភ្ញាក់ផ្អើលដែលមានសមត្ថភាពខ្លាំងក្លាក្នុងការថតរូប Selfies ជាមួយនឹងកម្រិតភាពច្បាស់ល្អឥតខ្ចោះ។ ក្រុមហ៊ុន vivo បានធ្វើការកែលម្អបន្ថែមទៅលើកាមេរ៉ាខាងមុខ Elevating Front Camera កាន់តែប្រសើរជាងមុននៅលើស្មាតហ្វូន V15 Pro នេះ។ ក្នុងនោះ ក៏មានការរចនារូបរាងកាន់តែប្រសើរឡើងដែលធានាថា កាមេរ៉ានេះ គឺរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការប្រើប្រាស់ប្រចាំថ្ងៃតែម្តង។

ការច្នៃប្រឌិតទៅលើកាមេរ៉ាផ្នែកខាងមុខ  Elevating Front Camera គឺបង្ហាញជាលើកដំបូងនៅព្រឹត្តិការណ៍ពិពរណ៍ MWC ឆ្នាំ 2018 ជាគំនិតមួយដ៏អស្ចារ្យ និងត្រូវបង្ហាញនៅក្នុងស្មាតហ្វូន NEX ដំបូងគេបំផុត ជាមួយនឹងការប្រើប្រាស់អេក្រង់លាតពេញគែមដ៏ល្អឥតខ្ចោះដោយមិនមានកាមេរ៉ានៅលើអេក្រង់នោះទេ។ ជាមួយនឹងការលុបបំបាត់ស្នាមរន្ធ Notch នេះ V15 Pro មានសមាមាត្រអេក្រង់ដល់ទៅ 91,64% បើធៀបជាមួយនឹងតួខ្លួនរបស់វា នេះគឺជាការបង្កើតបទពិសោធន៏មើលមិនធ្លាប់មានពីមុនមកសម្រាប់ការលេងហ្គេម និងការមើលវីដេអូនៅលើស្មាតហ្វូននេះ។ អេក្រង់បង្ហាញរូបភាពកម្រិត Super AMOLED Ultra FullView នៅលើស្មាតហ្វូន V15Pro ឥឡូវនេះមានកម្រិតសមាមាត្រ 19.5:9 aspect ratio និងអេក្រង់ទំហំ 6.39 inches ហើយផ្នែកខាងលើនៃអេក្រង់នេះមានកម្រាស់ស្តើងត្រឹមតែ 2.2mm  ហើយផ្នែកចំហៀងមានកម្រាស់ 1.75mm ។ 
ការថតរូបភាពដ៏ល្អឥតខ្ចោះជាមួយកាមេរ៉ា 3 គ្រាប់បច្ចេកវិទ្យា AI 

ស្មាតហ្វូនស៊េរីថ្មី V15Pro ភ្ជាប់មកជាមួយដំណោះស្រាយនៃបច្ចេកវិទ្យា AI ដែលនាំយកបទពិសោធន៍ថ្មីនៃការថតរូបតាមរយៈស្មាតហ្វូននេះឈានទៅដល់កម្រិតមួយទៀត។ ជាមួយកាមេរ៉ា 3 គ្រាប់បច្ចេកវិទ្យា AI នេះ ស្មាតហ្វូន V15Pro អាចឱ្យអ្នកប្រើប្រាស់ថតរូបជាមួយកម្រិតភាពច្បាស់ស្រស់ស្អាត និងអេក្រង់កាន់តែធំទូលំទូលាយក្នុងការមើលថែមទៀត។ អ្នកប្រើប្រាស់អាចចាប់យករូបភាពកម្រិតដូចជាអ្នកជំនាញវិជ្ជាជីវៈបានយ៉ាងងាយស្រួលនេះគឺដោយសារតែកាមេរ៉ា 48 Million Quad Pixel Sensor , 8MP AI Super Wide-Angle Camera និង 5MP Depth Camera ។ បច្ចេកវិទ្យា “four-in-one pixel” នៅលើកាមេរ៉ាគោលខាងក្រោយនេះរួមបញ្ចូលគ្នាបួនភីកសែលទៅជាមួយភីកសែលដ៏ធំមួយដើម្បីផ្តល់នូវរូបភាពដែលមានគុណភាពខ្ពស់កម្រិត 12MP សូម្បីតែនៅក្នុងពេលងងឹតក៏ដោយ។ កាមេរ៉ា AI Super Wide-Angle Camera អាចពង្រីករូបភាពរហូតដល់ទៅ 120 ដឺក្រេចាប់យកមនុស្សកាន់តែច្រើន និងការថតរូបភាពទេសភាពពេញលេញយ៉ាងស្រស់ស្អាតបំផុតថែមទៀត។


ស្មាតហ្វូននេះ បំពាក់នូវ Hardware ផ្នែករឹងដ៏ខ្លាំងក្លាជាមួយនឹងបច្ចេកវិទ្យា AI ដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការថតរូប។ ការខ្ចីមុខងារនេះ ចេញពីស្មាតហ្វូន V11 នោះ ស្មាតហ្វូនស៊េរីថ្មី V15 Pro បំពាក់មកជាមួយលក្ខណៈនៃការថតរូបជាមួយនឹងមុខងារ AI រួមមាន AI Face Beauty និង AI Portrait Framing ។ សម្រាប់បច្ចេកវិទ្យា AI Super Night Mode គឺនឹងធ្វើឱ្យការការថតរូបនៅពេលយប់ គឺច្បាស់ដោយអ្នកប្រើប្រាស់អាចចាប់យកទេសភាពពេលរាត្រីដ៏អស្ចារ្យដោយមិនចាំបាច់ប្រើប្រាស់ជើងកាមេរ៉ា ឬកាមេរ៉ាធំអាជីព DSLR។ 
សម្រាប់ AI Super Night Mode អាចថតរូបភាពយ៉ាងរហ័សច្រើនជាមួយនឹងកម្រិត Exposure ផ្សេងៗគ្នា។ បន្ទាប់មក វារួមបញ្ចូលគ្នាយ៉ាងអស្ចារ្យដើម្បីធ្វើឱ្យភាពភ្លឺច្បាស់ និងស្រស់ស្អាតដែលមានន័យថា ទេសភាពនៃរាត្រីរបស់អ្នកពេលនេះគឺច្បាស់នៅក្នុងកម្រិតខ្ពស់បំផុត និងនិងមានស្ថេរភាពខ្ពស់ថែមទៀត។ ជាមួយនឹងលក្ខណៈពិសេសនៃមុខងារ AI Body Shapingនោះ អ្នកប្រើប្រាស់អាចមើលឃើញពីធម្មជាតិដ៏ល្អឥតខ្ចោះនៃតួខ្លួនរបស់អ្នក ហើយអ្នកនឹងលែងត្រូវការកម្មវិធីកែរូបថតដើម្បីមើលទៅអោយរូបភាពដែលថតនេះល្អបំផុតទៀតហើយ។


បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់នាំយកនូវភាពល្អបំផុតនៅក្នុងការរចនារូបរាងរបស់វា

ស្មាតហ្វូនស៊េរីថ្មី V15 Pro នេះ ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់ដែលមានការពេញនិយមប្រើប្រាស់បំផុតរបស់ vivo ហើយនេះ គឺជាបច្ចេកវិទ្យាជំនាន់ទី 5។ ជាមួយនឹងដង់ស៊ីតេនៃស្នាមម្រាមដៃខ្ពស់ និងការគណនាយ៉ាងស្មុគ្រស្មាញបន្ថែមទៀតនោះ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការដោះសោស្មាតហ្វូនរបស់ពួកគេកាន់តែមានសុវត្ថិភាពខ្ពស់បំផុត។ ស្មាតហ្វូននេះ គ្មានបន្ទះស្នាមម្រាមដៃនៅផ្នែកខាងក្រោយនោះទេ ហើយនេះ គឺជាការរចនារូបរាងតាមបែប Spectrum Ripple Design តែមួយគត់ ហើយវាមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខៀវ Topaz Blue ឬពណ៌ក្រហម Coral Red ដែលឆ្លុះបញ្ចាំងនូវពណ៌ផ្សេងៗគ្នានៅមុំផ្សេងៗគ្នាថែមទៀត ហើយនេះគឺជាការច្នៃប្រឌិតនាពេលអនាគតដ៏អស្ចារ្យនៅលើស្មាតហ្វូនស៊េរីថ្មី V15Pro នេះ។


កម្លាំងម៉ាស៊ីន AI ដំណើរការលឿន រលូន និងមានភាពច្នៃប្រឌិតខ្ពស់ថែមទៀត

vivo AI បានបង្កើតជំហានថ្មីមួយទៀតដោយមានជំនួយការឆ្លាតវៃ Jovi ដ៏ខ្លាំងក្លាដែលយល់ពីតម្រូវការ និងបំណងប្រាថ្នារបស់អ្នកប្រើប្រាស់ថែមទៀត។ បច្ចេកវិទ្យា Jovi Image Recognizer ដែលមានមូលដ្ឋានលើប្រព័ន្ធ AI នោះ គឺអាចដំណើរការទៅលើ 100 mainstream e-commerce platforms  ដូចជា Shoppe និង Zalora ដូច្នេះវាអាចស្វែងរកបានយ៉ាងងាយស្រួលតាមរយៈមូលដ្ឋានទិន្នន័យ Database ជាងកន្លះពាន់លានផលិតផលសម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹងការស្កេនធម្មតានោះ អ្នកអាចរកឃើញផលិតផលដែលអ្នកត្រូវការដោយផ្ទាល់ និងរីករាយជាមួយការដើរទិញឥវ៉ាន់ជាច្រើននាពេលអនាគតផងដែរ។ គ្រាន់តែប្រើប្រាស់ប៊ូតុង Smart Button ថ្មីនៅផ្នែកចំហៀងរបស់ស្មាតហ្វូន V15Pro ដើម្បីបញ្ចេញថាមពលនៃបច្ចេកវិទ្យា AI នេះ។ ការចុចម្តងគឺដំណើរការទៅលើ Google Assistant ខណៈពេលដែលការចុចពីរដងទៅលើ Jovi Image Recognizer គឺដើម្បីចាប់ផ្តើមដំណើរការ។ វាពិតជាមានភាពងាយស្រួល និងរហ័សថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post