header ads

Sponsor

ភ្នំពេញៈ ជនជាតិចិនមួយក្រុម បានបើករថយន្តស៊េរីទំនើបមួយគ្រឿង យ៉ាងលឿន ដូចហោះ ដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ បណ្ដោយឲ្យបុកផ្លាកប៉ានណូ ហាង បាក់អស់១ដើម ម៉ូតូចំនួន ៣ គ្រឿង និងបុកចូលហាងបណ្ដាលឲ្យបាក់ទ្វារកញ្ចក់អស់ ១ផ្ទាំង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃ អង្គារ ទី ៥ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចគល់ស្ពានឥន្ទធនូ ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនជាតិចិនមួយក្រុមនោះមានប្រុស ២ ស្រី២ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ។ 

តាមប្រភពពីប្រជាពលរដ្ឋម្នាក់ ដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា គាត់បានឃើញរថយន្ត ម៉ាក FORTUNER ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AR. 0920 បើកបរដោយជនជាតិចិនប្រុស ២ស្រី២ តាមបណ្ដោយផ្លូវ សបិត ទិសដៅពីជើងមកត្បូងយ៉ាងលឿនដូចហោះ មកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកផ្លាក់ប៉ាន់ណូហាងបាក់អស់១ដើម បន្តទៅម៉ូតូ៣គ្រឿង រួមមានម៉ាក ហ្វីណូ ឌូកកាធីធន់តូចមួយគ្រឿង និងម៉ូតូអាគុយមួយគ្រឿងទៀត សុទ្ធតែអត់ស្លាក លេខទាំងអស់ដែលចតនៅចិញ្ចើមផ្លូវបណ្តាលឲ្យម៉ូតូនោះរងការខូចខាតយ៉ាងដំណំ និងបន្តទៅទ្វារកញ្ចក់ហាង យីហោ(បាក់ធើរ ណៃហ៏)បាក់អស់ ១ផ្ទាំងតែសំណាងល្អមិនបង្កឲ្យអ្នកណារងរបួសនោះទេ ចំណែកឯតាកុងឡាន និងអ្នករួមដំណើររងរបួសបន្តិចបន្តួចហើយក៏បានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។ រថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុង ។

ក្រោយពីកើតហេតុមានតំណាង ខាងភាគីបង្កបានមកដល់ហើយសមត្ថកិច្ចមូលដ្ឋានឲ្យភាគីទាំងសងខាងចរចាគ្នា សម្របសម្រួលដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ តែការចរចាមិនត្រូវគ្នា សមត្ថកិច្ចមូលក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅចរាចរណ៍ផ្លូវនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅថ្ងៃក្រោយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post