header ads

Sponsor


(ស្វាយរៀង)៖ ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសបានចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យជនបរទេសដែលមកស្នាក់នៅប្រកបមុខរបររកស៊ីនិងធ្វើការងារនៅនៅតាមសហគ្រាស គ្រឹះស្ថាន សណ្ឋាគារ និងនៅក្នុងកាសីណូចំនួន១២កន្លែង ក្នុងក្រុងបាវិត រកឃើញជនបរទេសធ្វើការងាររកស៊ីអត់ចុះបញ្ជីកាងារចំនួន១,៨២៣នាក់ ។
ហើយមានកាស៊ីមួយដែលមានជនជាតិស្នាក់នៅច្រើនជាងគេគឺកាស៊ីណូម៉ុកបាយ ក្នុងចំណោមកាស៊ីណូ១២កន្លែង នៃរដ្ឋបាលក្រុងបាវិត បានរកឃើញជនបរទេសជាជនជាតិចិន កាន់លិខិតឆ្លងដែនប្រភេទE ចំនួន២,៥៥៤នាក់ ក្នុងនោះអត់មានសៀវភៅការងារចំនួន១,២៧៣នាក់ កំពុងស្នាក់នៅធ្វើការងារដោយខុសច្បាប់ត្រូវចាប់ធ្វើការផាកពិន័យតាមច្បាប់ស្តីពីអន្តោប្រវេសន្ត៍ ហើយជនជាតិចិនសរុប៧,៦០៩នាក់ គ្មានបណ្ណ័ការងារចំនួន១,៨០៨នាក់ នៅតាមកាស៊ីក្រុងបាវិត ។


បើតាមរបាយការណ៍របស់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសអគ្គនាយកដ្ឋានអន្តោប្រវេស៍ និងអគ្គនាយកនៃអគ្គនាយកដ្ឋានការងារក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖ ក្រុមការងារចម្រុះបានចុះធ្វើអធិការកិច្ចចាប់ផ្តើមដំណើការងាររបស់ខ្លួនពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងខេត្តស្វាយរៀងចំនួន១៣៤គោលដៅលទ្ធផលប្រើប្រាស់ពលករខ្មែរចំនួន៦២,៥០៩នាក់ស្រី៤១,៣៤២នាក់  និងប្រើប្រាស់ពលករបរទេសចំនួន៨,៦៩៨នាក់ ស្រី១,៧៥៩នាក់ ទាំងអស់មាន១៨សញ្ជាតិ រួមមានដូចជា ៖
១- ជនជាតិចិន៧,៦០៩នាក់ ស្រី១,៤៣៣នាក់ មានបណ្ណ័ការងារចំនួន៥,៦៤២នាក់ និងគ្មានបណ្ណ័ចំនួន១,៨០៨នាក់ ។
២- ជនជាតិឥណ្ឌូណេស៊ី៣៦១នាក់ ស្រី៧១នាក់គ្មានបណ្ណ័៥នាក់ ។
៣- ជនជាតិវៀតណាម២៩៦នាក់ ស្រី៩៧នាក់ គ្មានបណ្ណ័០៣នាក់ ។
៤- តៃវ៉ាន់១១២នាក់ ស្រី២៦នាក់ មានបណ្ណ័១១២នាក់ ។
៥- ហ្វីលីពីន៨០នាក់ ស្រី៤៣នាក់ គ្មានបណ្ណ័១នាក់ ។
៦- មីយ៉ាន់ម៉ា៧៦នាក់ ស្រី៥៩នាក់ គ្មានបណ្ណ័០០ ។
៧- ម៉ាឡេស៊ី៧២នាក់ ស្រី២៣នាក់ គ្មានបណ្ណ័០០ ។


ចំពោះ១១សញ្ជាតិទៀតរួមមាន ៖
- កូរ៉េខាងត្បូង៤២នាក់ ស្រី៤នាក់ គ្មានបណ្ណ២នាក់ ។
- ជប៉ុន២៨នាក់ គ្មានបណ្ណ១នាក់ ។
- នេប៉ាល់១១នាក់
- ថៃ៤នាក់
- អ៊ុយក្រែន២នាក់
- សឹង្ហបូរី២នាក់
- ហុងកុង១នាក់
- អាមេរិក១នាក់
- នីហ្សេរយ៉ា១នាក់
- ឡាវ១នាក់
- អាហ្វ្រិកខាង
- ត្បូង១នាក់ ពួគេទាំងអស់គឺមានបណ្ណ័ការងារត្រឹមត្រូវ ។


សរុបជនបរទេសចំនួន៨,៦៩៨នាក់  ស្រី១,៧៥៩នាក់ គ្មានបណ្ណ័ការងារចំនួន១,៨២៣នាក់ ។
មន្ត្រីម្នាក់នៃក្រុមអធិការកិច្ចបានឲ្យដឹងថា៖ មានការពិបាកក្នុងការទំនាក់ទំនងជាមួយក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានមួយចំនួន ជាពិសេសគឺម្ចាស់កាស៊ីណូនៅលាក់បាំងជនបរទេស (ជនជាតិចិន) និងមិនទាន់យល់អំពីដំណើការស្នើសុំបណ្ណ័ការងារ និងសៀវភៅការងារ ជូនជនបរទេស ដែលមកប្រកបមុខរបរ និងធ្វើការក្នុងខេត្តស្វាយរៀងនៅឡើយទេ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post