header ads

Sponsor

ភ្នំពេញៈ ការរឹតបន្តឹងច្បាប់ចរាចរណ៍ចំពោះរថយន្តធុនធំ ដែលរត់​ចូលផ្លូវហាម និងចេញចូលក្រុង​​ខុសម៉ោង ខុស​ពេលវេលា ដែលច្បាប់បានកំណត់ យើងបានអនុវត្តន៍ច្រើនករណីចំពោះរថយន្ត ដែលល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែមានម្ចាស់ក្រុមហ៊ុនរថយន្តធុនធំមួយចំនួន នៅ​តែលួចរត់​គេចពីភ្នែកសមត្ថកិច្ច មិនព្រមសហការចូលរួមគោរពច្បាប់ចរាចរណ៍ និងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលបានកំណត់អនុញ្ញាតឲ្យរថយន្តធុនធំ ឲ្យរត់​បានតាមបណ្ដោយផ្លូវ នឹងម៉ោងពេលវេលាត្រឹមត្រូវ។

កាលពីថ្ងៃម្សិលមិញនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន CPAC ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 5A-0143 បើកបរចូលរាជធានីភ្នំពេញខុសម៉ោងកំណត់ បានដាច់ហ្វ្រាំងបុករះម៉ូតូចំនួន៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ (គ្រូវិទ្យាល័យបឹងត្របែក) និងរបួសសរុប៤នាក់ (ស្រី២នាក់) នៅចំណុចស្តុបមុខវិទ្យាល័យបឹងត្របែក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ លោកនឹងចាត់វិធានការកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ចំពោះរថយន្តធុនធំ ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍។

ជាចុងក្រោយនេះសូមចូលរួមសោកស្តាយចំពោះគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ និងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីថ្ងៃម្សិលមិញនេះ ជនបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវប្រឈរមុខចំពោះមុខច្បាប់ហ្នឹងបញ្ជូនទៅតុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post