header ads

Sponsor

កោះកុងៈ​ ខ្លាំងណាស់តើ លោក​ អ៊ី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង ដែល​ទើប​តែ​ឡើង​ថ្មី​ជំនួស​លោក​ប្រធាន​មន្ទីរ​ចាស់ ដែល​មាន​កំហុស​ធ្ងន់ធ្ងរ ​ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ ​ប្តឹង​ពី​បទ​លួច​លក់​ដី​រដ្ឋ​នោះ ឥឡូវ​កំពុង​ដើរ​តាម​គន្លង ​លោក​ប្រធាន​ចាស់ និង​ខ្លាំង​ជាង​លោក​ប្រធាន​ចាស់​ទៅ​ទៀត ព្រោះ​លោក​ប្រធាន​ចាស់​ហ៊ា​ន​លក់​ដី​មន្ទីរ​តែ​កន្លះ​ហិ​កតា​ប៉ុណ្ណោះ។ ចំណែក​លោក​ប្រធាន​ថ្មី​ឈ្មោះ អ៊ី ម៉េ​ង​លាង ថ្លើមធំ​ហ៊ាន​យក​ដី​មន្ទីរ​ដល់​ទៅ​ជាង​១០​ហិ​កតា​ឯណោះ​ ទៅ​ជួល​ឱ្យ​បុគ្គល​ឯកជន ​បើកហាង​លាង​រថយន្ត ទីតាំង​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ និង​ពុះ​ឡូ​តិ៍លក់​ចែក​គ្នា ។

រឿងរ៉ាវ​បែក​ពាង​ប្រហុក​របស់​លោក​ប្រធាន​ថ្មី​រូប​នេះ ​កើត​ចេញពី​មន្ត្រី​ក្រោម​ឱវាទ​រាយការណ៍​ដោយ​ផ្ទាល់​ទៅ​អធិការកិច្ច​របស់​ក្រសួងកសិកម្ម ហើយ​ត្រូវ​បាន​ក្រុម​ន្ត្រី​អធិការកិច្ច​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨​កន្លង​ទៅ ។

ប្រភព​មន្ត្រី​ក្រោម​ឱវាទ​បាន​ទម្លាយ​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ក្រុម​អធិការកិច្ច​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រួច​បាន​២​ថ្ងៃ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ បាន​ចេញ​លិខិត​ព្រមាន​មួយ​លេខ​៨៥៦៣ ក​.​ស​.​ក ចុះ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ទៅ​លើ​កំហុសឆ្គង​របស់​លោក អ៊ី ម៉េ​ង​លាង ចំនួន​១៦​ចំណុច ដែល​ក្នុង​នោះ ​ចំណុច​ទី​១៤ បាន​បញ្ជា​ឱ្យ​លោក​ប្រធាន​មន្ទីរ​រូប​នេះ ចុះ​ស្រាវជ្រាវ​រក​ដី​ថ្នាល​ដាំ​ដើមកា​ស្យា​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ចំនួន​៣​ទីតាំង ដែល​ទីតាំង​ទី​១-​ មាន​ចំនួន​២២៥.០០០​ម៉ែត្រការ៉េ ទីតាំង​ទី​២-​មាន​ចំនួន​១៤១.៨០៩​ម៉ែត្រការ៉េ និង​ទីតាំង​ទី​៣-​ចំនួន ១០.០៨៦​ម៉ែត្រការ៉េ ។

ប្រភព​ដដែល​បាន​ទម្លាយ​ថា រហូត​មក​ដល់​ពេល​នេះ ​លោក ​អ៊ី​ ម៉េ​ង​លាង នៅ​មិន​ទាន់​បាន​ធ្វើការ​បំភ្លឺ​ឆ្លើយ​តប​ទៅ​អគារ​ធិ​ការដ្ឋាន​នៃ​ក្រសួងកសិកម្ម​វិញ​នៅឡើយ​ទេ ហើយ​ក្រុម​មន្ត្រី​អធិការកិច្ច​ ក៏​ស​ម្ងំ​​ស្ងាត់ឈឹង​ដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post