header ads

Sponsor

រិទ្ធី

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ជាទិវានៃក្តីស្រលាញ់ លោក គីម រិទ្ធី កូនប្រុសនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម និងភរិយា បានបរិច្ឆាគឈាម។ លោក គឹម រិទ្ធី បានលើកឡើងថា៖ ក្នុងឱកាស ខួបអាពាហ៍ពិពាហ៍លើកទី១៣ នេះ យើងខ្ញុំបានចូលរួមផ្តល់ឈាមទាំង២នាក់ ដើម្បីអបអរសាទរខួបអាពាហ៍ពិពាហ៍ផង ក៏ដូចជាចែករំលែកនូវក្តីស្រលាញ់របស់យើងខ្ញុំ ទៅដល់បងប្អូនដែលត្រូវការឈាមផងដែរ។

តាមពិតទៅ លោក គីម រិទ្ធី និងភរិយាបានរៀបការ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៥ ហើយបច្ចុប្បន្នមានកូនស្រី២នាក់ និងកូនប្រុស១នាក់។ ទន្ទឹមនឹងខួបអាពាហ៍ពិពាហ៍ទី១៣ នេះក៏ជាការផ្តល់ឈាមលើកទី១៣របស់លោក គីម រិទ្ធីដែរ តែភរិយារបស់គាត់បានចូលរួមផ្តល់ឈាមបានចំនួន៦លើកផងដែរ។

លោកអភិបាលរងខេត្តកណ្តាលរូបនេះបានសរសេរក្នុងហ្វេសប៊ុកថា៖ ក្នុងឱកាសថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈ ២០១៩ នេះ ដើម្បីជំរុញការចែករំលែកនៃក្តីស្រទ្បាញ់បន្ថែមទៀត ដល់ប្រជាជនខ្មែរយើង ដែលត្រូវការឈាមជាបន្ទាន់ ស.ស.យ.ក. ខេត្តកណ្តាល ប្តេជ្ញាចូលរួមផ្តល់ឈាមអោយបានយ៉ាងតិច១០០ផ្លោក ជារៀងរាល់ខែ។ នៅពេលដែលបងប្អូនប្រជាជនខ្មែរយើង ត្រូវការឈាម មានតែបងប្អូនខ្មែរយើងនេះហើយ សាមគ្គីគ្នា ចូលរួមជួយគ្នាទៅវិញទៅមក ក្រោមពាក្យស្លោក "ជួយគ្នាក្នុងគ្រាមានអាសន្ន"។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោ បានផ្តល់ភាពជាគំរូដល់យើងខ្ញុំ អោយចេះធ្វើអំពើល្អ ចេះធ្វើបុណ្យ ហើយចេះជួយគ្នាទៅវិញទៅមក ជាពិសេសសម្តេចតេជោ តែងតែចេញមុខដឹកនាំនិងដោះស្រាយបញ្ហាប្រឈមធំៗរបស់ជាតិ គ្រប់កាលៈទេសៈទាំងអស់។

យើងខ្ញុំជឿជាក់និងផ្តល់សេចក្តីទុកចិត្តទាំងស្រុង ចំពោះសម្តេចតេជោ ក្នុងការដឹកនាំនាវាកម្ពុជា ប្រកបដោយការអភិវឌ្ឍ និងវឌ្ឍនភាពសង្គម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post