header ads

Sponsor

រិទ្ធី

យោងប្រកាសស្តីពីការតែងតាំងមុខងារ នាយទាហាន ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ដែលចុះហត្ថលេខាដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានសម្រចេតែងតាំង ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អត្តលេខ ០០៩៧៥១ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ជាអតីតមេបញ្ជារង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលខេត្តរតនគិរី។

ការតែងតាំង​លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោក គឹម រស្មី ដែលត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី និងបញ្ចប់តំណែង ហើយបណ្តេញ ចេញពីក្រមខណ្ឌ នៃកងយោធពលខេមរភូមិន្ទ កាលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៩។

គួររំលឹកា មុននឹងឈានដល់ការលុបឈ្មោះ លោក គឹម រស្មី ពីមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី និងបញ្ចប់តំណែង ហើយបណ្តេញចេញពីក្រមខណ្ឌ នៃកងយោធពលខេមរភូមិន្ទ នេះដោយសារតែ ក្នុងពិធីខួបកំណើត លោក គឹម រស្មី បានប្រកាសជាសាធារណៈចែកសែកដល់កូនៗចំនួន៥នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនដុល្លារអាមេរិក សរុប៥០ម៉ឺនដុល្លារ សម្រាប់ជាកាដូដល់ពួកគេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post