
លោកអធិការបានបន្ថែមទៀតថា ៖ ការប្រកាសតាមខ្លួនជនល្មើសរូបនេះ យោងតាមដីកា របស់តុលាការ និងបទល្មើសជាក់ស្តែង ដែលបានប្រព្រឹត្តការជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់ នៅភូមិសំរោងជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧ ហើយកម្លាំងនគរបាលបានប្រមាញ់តាមចាប់ខ្លួនជននោះ ជាបន្តបន្ទាប់ ប៉ុន្តែចាប់ខ្លួនមិនបាន ដោយសារគេដឹងខ្លួនមុន រួចរត់គេចខ្លួនដោយសុវត្ថិភាព មិនដឹងថា សម្ងំលាក់ខ្លួននៅឯណា ។
ដូច្នេះហើយនគរបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការក្នុងការរាយការណ៍ បើសិនបានឃើញជនសង្ស័យមានភិនភាគដូចក្នុងរូបនេះលាក់ខ្លួននៅកន្លែងណា សូមជួយរាយការណ៍ មកកាន់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីមានវិធានការចាប់ខ្លួនជនខាងលើនេះ មកផ្តន្ទាទោសតាមនីតិវិធី ។
សូមបញ្ជាក់ជូនថា ៖ នៅពេលនគរបាលចាប់ខ្លួនជនសង្ស័យបានយកមកផ្តន្ទាទោសតាមនីតិវិធី នឹងមានជូនជារង្វាន់លើកទឹកចិត្តជាទីគាប់ចិត្ត ចំពោះការរាយការណ៍មកកាន់សមត្ថកិច្ច អំពីកន្លែងលាក់ខ្លួនជនសង្ស័យ គឺរក្សាការសម្ងាត់ជូនបងប្អូនជានិច្ច តាមរយៈលេខទូរស័ព្ទ ៖ 097 7780047 , 077 770977 ៕




