header ads

Sponsor

តាមរយៈផេគសម្ដេចតេជោបានថ្លែងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩នេះថា៖ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករទទួលបានផលប្រយោជន៍កាន់តែច្រើនឡើង ដែលមានខ្លឹមសារខាងក្រោមៈ

មាត្រា១.- ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)នៃក្រសួងពាណិជ្ជកម្មពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

មាត្រា២.- អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រតំបន់ សេដ្ឋកិច្ចពិសេសទីកន្លែងសន្ធិធិគយបណ្ដោះអាសន្ននិងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញនាំចូលផ្សេងទៀត។

សូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នាៗ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post