
នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូង សម្រេចចោទប្រកាន់ឈ្មោះយិន ហេង ពីបទញុះញង់អោយមានការរើសអើង តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។
មាត្រា ៤៩៦ ចែងថា ការញុះញង់ឲ្យមានការរើសអើង ត្រូវផ្តន្ទាទោសពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ៦ លានរៀល៕