header ads

Sponsor

តាកែវៈ កូនប្រុសអកត្តញ្ញូម្នាក់ ត្រូវបានប្រជាការពារភូមិ និងពលរដ្ឋជិតខាងចាប់ខ្លួនប្រគល់ឲ្យប៉ូលិសភ្លាមៗ ក្រោយពីបង្កហិង្សាវាយទាត់ធាក់ឪពុកបង្កើតខ្លួនឯងយ៉ាងចាស់ដៃ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧៖២០នាទីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ មាស ថា ភេទប្រុស អាយុ៥៤ឆ្នាំ (ជាជនរងគ្រោះ) រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមការឲ្យដឹងពីប៉ូលិ​សស្រុកត្រាំកក់ បានប្រាប់ថា ពិតជាមានករណីបង្កហិង្សាដោយចេតនានិងគំរាមថានឹងសម្លាប់ពិតប្រាកដមែន នៅវេលាថ្ងៃកើតហេតុខាងលើ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ មាស វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ ដែលត្រូវជាកូនបង្កើតជនរងគ្រោះ រស់នៅផ្ទះជាមួយគ្នា។

ប៉ូលិ​សបានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើឪពុករបស់ខ្លួន ដោយទាត់ចំនួន៧ជើង និងវ៉ៃចំនួន៤ដៃ ព្រមទាំងយកដាវ និងកាំបិតបម្រុងកាប់សម្លាប់ឪពុករបស់ខ្លួនទៀតផង  តែពេលនោះប្រជាការពារ និងប្រជាពលរដ្ឋជិតខាងបានចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យក្នុងករណីនេះត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post