header ads

Sponsor

ភ្នំពេញៈ សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានបានថ្លែងកោតសរសើរ និងអបអរ សាទរចំពោះប្រទេសវៀតណាមដែលបានក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលឲ្យមេដឹកនាំពិភពលោក រវាងលោក ដូណាល់ត្រាំ និងលោកគីម ជុងអ៊ុន។

ការកោតសរសើនេះខណៈប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កំពុងធ្វើដំ ណើរទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៩។

បើតាមលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន ក្នុងជំនួបរវាងសម្តេច ហេងសំរិន និងលោក ង្វៀន ភូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេច បានថ្លែងថា វៀតណាមបច្ចុប្បន្ន កាន់តែមានតួនាទីសំខាន់ទាំងក្នុងតំបន់និងអន្តរជាតិ ជាពិសេ សកិត្យានុភាពរបស់វៀតណាម កំពុងតែលេចធ្លោលើឆាកអន្តរជាតិ តាមរយៈមេដឹកនាំ អាមេរិក និងកូរ៉េខាងជើងកំណត់យកប្រទេសនេះ ជាតំបន់បើកកិច្ចប្រជុំ។

កិច្ចប្រជុំនេះ ត្រូវបានសម្តេច ហេង សំរិន អះអាងថា ជាកិច្ចប្រជុំដើម្បីនាំមកនូវសន្តិភាព។

លោក កែវ ពិសិដ្ឋ ក៏បានបញ្ជាក់ថា “សម្តេចក៏បានអបអរសាទរផងដែរ ចំពោះវៀ តណាមដែលបានក្លាយទៅជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល រវាងប្រធានាធិបតីដូណាល់ត្រាំ និង សេនាប្រមុខគីម ជុងអ៊ុន ដែលនេះជាកិច្ចប្រជុំមានសារៈសំខាន់ ដើម្បីនាំមកនូវសន្តិភាពស្ថិរ ភាព នៅក្នុងតំបន់និងសកលលោក”។

សម្តេចប្រធានរដ្ឋសភាក៏បានថ្លែងទៀតថា វៀតណាម បានជួបកម្ពុជាឲ្យរួចផុតពីរបប ខ្មែរក្រហមដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើនមកដល់សព្វថ្ងៃនេះដែរ។

សម្រាប់ប្រធានរដ្ឋវៀតណាមវិញ បានលើកឡើងទៅវិញថា វៀតណាមរីកចម្រើនមកដល់ សព្វថ្ងៃនៅលើឆា កអន្តរជាតិ នេះ ដោយសារប្រទេសជាច្រើនក្នុងសកលលោក រួមទាំងកម្ពុជាផងដែរ ដែលបានជួយគាំទ្រ។

ក្នុងជំនួបនោះដែរលោក ង្វៀន ភូជុងប្រធានរដ្ឋសភាវៀតណាមមានប្រសាសន៍ថាក្នុងដំ ណើរទស្សនៈកិច្ចផ្លូវរដ្ឋនេះគណៈប្រតិភូ និងពិភាក្សាអំពីសភាពការទូទៅរបស់អន្តរជាតិ និងពិ ភាក្សានៃកិច្ចសហប្រតិបត្តិការទ្វេរភាគីកម្ពុជា - វៀតណាម  នៅក្នុងពេលបច្ចុប្បន្ន ក៏ដូច ទៅអនា គត់ក្នុងស្មារតីសាមគ្គីភាព និងជាប្រទេសជិតខាង និងជាប្រទេសបងប្អូន។

លោកបន្តថា នៅពេលបច្ច្ុប្បន្ននេះសភាពការណ៍នៅលើពិភពលោកបានកំពុងប្រែង ប្រួលនិងភាពស្មុគស្មាញ តែយ៉ាងណាក្តីកម្ពុជា និងវៀតណាមនៅតែបន្តបង្កើនចំណងមិត្តភាព ទ្វេរភាគីកាន់តែរឹងមាំថែមទៀតដើម្បីរួមគ្នាអភិវឌ្ឍ៍ប្រទេសទាំងពីរ។

លោកប្រធានរដ្ឋសភាវៀតណាមក៏បានលើកឡើងថារដ្ឋសភានៃប្រទេសទាំងក៏មានតួនាទីសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ប្រទេសផងដែរ។ លោកក៏បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការសភាទាំងឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមជម្រាបសម្រាប់ជំនួបកំពូលរាវាងលោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុនត្រូវអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកLe Hoai Trung បាននិយាយថា ដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោក គីម ជុងអ៊ុន គឺជាព្រឹត្តការណ៍លើ កដំបូ ងនៃមេដឹកនាំកូរ៉េខាងជើងក្នុងរយៈពេល៥៥ឆ្នាំចុងក្រោយដែលបានធ្វើដំណើរទៅដល់ប្រទេសវៀតណាម។

ជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុនមេដឹក នាំកូរ៉េខាងជើងដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧-២៨កុម្ភៈនេះជាលើកទី២ហើយ បន្ទាប់ពីកិច្ចប្រជុំជាលើកដំបូង រវាងមេដឹកនាំទាំង២ កាល ពីខែមិថុនា ឆ្នាំ២០១៨ នៅសិង្ហបុរី ដោយបាននាំ ឲ្យប្រសើរឡើងនូវទំនាក់ទំនងអាមេរិក កូរ៉េខា ងជើងខ្លះៗផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post