header ads

Sponsor

ភ្នំពេញៈ មន្រ្តីម្នាក់ បានប្រាប់ថា ប៉ូលិសផ្កាយ២ម្នាក់ រួមនិងគូកន ត្រូវបានអភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង បញ្ជាឱ្យឃាត់ខ្លួនជាបណ្តោះអាសន្ន និងបញ្ជូនយកទៅសាកសួរ នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញភ្លាមៗផងដែរ ខណៈពួកគេចុះបង្រ្កាបគ្រឿងញៀនសង្ស័យមានរឿងមិនប្រក្រតី។

ប្រភពពីមន្រ្តី បានប្រាប់ថា ដំបូងឡើយអភិបាលក្រុងភ្នំពេញ បានជិះរថយន្តតាមដងផ្លូវ គ្រានោះស្រាប់តែប្រទះឃើញក្រុមមន្រ្តីនគរបាលមួយក្រុម ចុះបង្រ្កាបគ្រឿងញៀននៅក្នុងទឹកដីខណ្ឌដូនពេញ ដោយសង្ស័យមានភាពមិនប្រក្រតី អភិបាលក្រុងភ្នំពេញ ក៏​បានបញ្ជាទៅស្នងការ និងអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ឱ្យចាត់ចែងកម្លាំងមានប៉ូលិស និងប៉េអឹមចុះទៅតំបន់នោះភ្លាម បន្ទាប់មកក៏​បានហៅមន្រ្តីនគរបាលទាំងនោះទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ស ថេត នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ២០១៩នេះ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញការឃាត់ខ្លួនមន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដោយលោកបញ្ជាក់ថា កំពុងជាប់រវល់។

អធិការនគរបាលខណ្ឌដូនពេញលោក ទៀង ចន្ទសារ នៅព្រឹកថ្ងៃទី២៦ កុម្ភៈនេះ បានប្រាប់Cam Post ថា រឿងដែលថា ឃាត់ខ្លួនប៉ូលិសគ្រឿងញៀនមិនពិតទេ ពីព្រោះគ្រាន់តែហៅយកទៅសួរនាំ ដើម្បីសហការគ្នាប៉ុណ្ណោះ។

តាមប្រភពបានបង្ហើបថា នគរបាលនៃប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃប្រហែលជាបួនប្រាំនាក់ ក្នុងនោះក៏​មានលោក ឃីង សារ៉ាត់ នាយរងមន្ទីរប្រឆាំងគ្រឿងញៀន ពាក់ផ្កាយ២ ដែលដឹកនាំកម្លាំងចុះទៅបង្រ្កាបគ្រឿងញៀនកាលពីយប់ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅផ្លូវR6 មុខក្តាន់ពីរ សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្រាប់តែលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបាន ដឹកនាំកម្លាំងអធិការខណ្ឌ ដោយមានលោក ទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញនិងលោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌ បានចុះមកធ្វើការឃាត់ខ្លួន ប៉ូលិសប្រឆាំងគ្រឿងញៀន នៅចំណុ​ចខាងលើ ខណៈនោះលោកវរសេនីយ៍ឯក ទៀង ចន្ទ័សារ បានហៅលោកផ្កាយ២ ឃីង សារ៉ាត់ ឱ្យចុះពីលើរថយន្តរបស់លោក រួមនិងកូនចៅប្រហែលជាបួន ប្រាំនាក់ បញ្ជូនទៅកាន់ស្នងការទាំងយប់ភ្លាមៗ សង្ស័យការចុះបង្រ្កាបគ្រឿងញៀននេះមិនប្រក្រតីកៀបស៊ី​លុយ ហើយដោះលែងវិញ។

កន្លងមកនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងអន្តរាគមន៍អគ្គស្នងការបានចាប់ក្រៀកប៉ូលិសប្រឆាំងបទល្មើស សេដ្ឋកិច្ចមួយក្រុម ដោយចាប់ក្រៀកលោកផ្កាយ២ម្នាក់ ខណៈចុះទៅឆែកឆេរឃ្លាំងបារីដោយគ្មានការចូលរួមពីអាជ្ញារមូលដ្ឋាន ករណីនេះ គឺស្រដៀងគ្នា និងករណីចុះបង្ក្រាបគ្រឿងញៀនមិនសហការជាមួយមន្ត្រីមូលដ្ឋានអីចឹងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post