header ads

Sponsor

កំពង់ស្ពឺៈ ប្តីប្រពន្ធ២នាក់ បានបែកក្បាលខ្ទេចសាច់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯ​កូនតូចចំនួន០២នាក់ រងរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នា៤នាក់(១គ្រួសារ) ហើយត្រូវរថយន្តធុនធំដឹកទំនិញ បើកលឿនមិនប្រយ័ត្នបុកកិន ដាច់សាកសព​ជាបំណែកៗ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើង​កាលពីវេលាម៉ោង១០៖​៤៥នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០ទៅលេខ៥១ស្ថិតនៅក្នុង ភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលបាននិយាយឲ្យ​ដឹងថា មុនពេលកើតហេតុ មានរថយន្តបុកជាមួយម៉ូតូបើកបញ្ច្រាសទិសគ្នា រថយន្តបង្ក​ម៉ាក (FUSO)ពុយស៊ូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A6127 សណ្តោងរ៉ឺ​ម៉ក់​ ពាក់ស្លាក​លេខភ្នំពេញ 4A-0925 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាក សេ125 ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាក​លេខព្រៃវែង 1F-2386 បើកបរពីកើតទៅលិច ឌុបគ្នា៤នាក់ បណ្ដាលឲ្យកិនសាកសពឪពុក និងម្ដាយ ដាច់ជាបំណែកៗ រីឯកូនតូច២នាក់ រងរបួសស្រាល។

ជនរងគ្រោះ ទី១-អ្នកបើកបរម៉ូតូ​ឈ្មោះ វ៉ា វ៉ាត ភេទប្រុស អាយុ៣៥ឆ្នាំ​ រស់នៅភូមិតាម៉ោង ឃុំព្រៃរន្ទះ ស្រុកពារាំង ខេត្តព្រៃវែង(ប្ដី​ស្លាប់) ទី២ ឈ្មោះ អូន ភាស់ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា (ប្រពន្ធស្លាប់) ទី៣-ឈ្មោះ វ៉ា វ៉ាន់ថា ភេទស្រី អាយុ៧ឆ្នាំ (របួសស្រាលជាកូន) ទី៤ឈ្មោះ វ៉ា សា ភេទប្រុស អាយុ៩ខែ (របួសស្រាលជាកូន)។ ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយកើតហេតុគេចខ្លួនបាត់។

ក្រោយកើតហេតុ នគរបាលជំនាញចុះធ្វើការវាស់វែងកន្លែងកើតហេតុ ដោយរថយន្ត និងម៉ូតូមករក្សាទុក រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកអ្នកបើកបរ ដែល​បានរត់គេចខ្លួននគរបាលបាលកំពុងតែធ្វើការស្រាវជ្រាវតាមរអត្តសញ្ញាណ៕

ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post