header ads

Sponsor

រិទ្ធី

លោក អេឡិច ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ បានលើកឡើងថាតើបងប្អូនធុញទ្រាន់នឹងការបំផ្លេញបំផ្លាញធនធានធម្មជាតិពីអ្នកមានអំណាចមួយក្រុមតូចដែរឬទេ? តើបងប្អូនអស់សង្ឃឹមជាមួយនឹងអសមត្ថភាពជាមួយនឹងរដ្ឋាភិបាលសព្វថ្ងៃមែនទេ? បើសិនជាបងប្អូនធុញទ្រាន់ និងអស់សង្ឃឹម  បងប្អូនអាចធ្វើបានតាមរយៈការផ្តល់ព័ត៌មានមកមាតាធម្មជាតិ យើងនឹងស៊ើបអង្កេតបន្ថែម ហើយនឹងខិតខំលាតត្រដាងទៅកាន់ប្រជាពលរដ្ឋខ្មែរឱ្យអស់ពីលទ្ធភាព ដោយរក្សាភាពអនាមិកជូនបងប្អូន។។

លោក អេឡិច បានពន្យល់ថាបើបងប្អូនមានវិដេអូសកម្មភាពកាប់ឈើ អាជីវកម្មរ៉ែមាសឬខ្សាច់ ការបំពុលទឹក ការបំផ្លាញទន្លេ សមុទ្រ ឬទាក់ទងអំពើពុករលួយផ្សេងៗ សុំផ្ញើការចលនាមាតាធម្មជាតិ។ អង្គការចលនាមាតាធម្មជាតិ បានបង្កើតយន្ដការថ្មីមួយសម្រាប់ឱ្យសាធារណជន រួមទាំងមន្រ្ដីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន អាចផ្តល់ព័ត៌មាន ឯកសារ រូបភាព និងវីដេអូ ដែលពាក់ព័ន្ធជាមួយនឹងការបំផ្លាញធនធានធម្មជាតិ រួមជាមួយអំពើពុករលួយផ្សេងៗមកកាន់ពួកយើង ប្រកបដោយ សុវត្ថិភាព។

បងប្អូនទាំងអស់គ្នាអាចទាក់ទងផ្ដល់ព័ត៌មានមកកាន់ចលនាមាតាធម្មជាតិបានតាមរយ៖
១- គណនេយ្យហ្វេសប៊ុក Mother Nature Cambodia 

២- WhatsApp : +66842160117 

៣- Signal : +66842160117 

៤- Telegram: +66842160117

៥- Wire: @mothernaturecambodia

៦- Email: mothernaturecambodia@gmail.com

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post